Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
លោកជំទាវ ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ (Maria del Carrer Morero) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជា តំណាងដ៏ខ្ពង់ខ្ពស់-នៃសាធារណរដ្ឋប៉ូឡូញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ម៉ារៀ ឌែល ខាមិន ម៉ូ រ៉េណូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា នាឱកាសនេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣០០ ០០០ (បីសែន) ដូស ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញ។ កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃ ខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿន ការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។ ក្នុងស្មារតីនេះ ខ្ញុំតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ ដើម្បីសំដែងនូវការអរគុណ…
ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃបណ្តាប្រទេសសមាជិកអាស៊ាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក សមាគមទសចរណ៍ដៃគូអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះវត្តមានរបស់គណៈ ប្រតិភូជាតិ និងអន្តរជាតិទាំងអស់ ក្នុងវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍ សន្តិភាព និងវាសនាតែមួយ” នៅខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នាពេលនេះ តាមផ្លូវគោក និងផ្លូវអាកាស ទោះជាត្រូវប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទជំងឺកូវីដ-១៩ យ៉ាងណាក្តី។ ការចូលរួមនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួមសាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍ និងស្តារវិស័យទេសចរណ៍ឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងស្មារតីនាំមកនូវវិបុលភាព និងភាពចម្រើនជូនប្រជាពលរដ្ឋអាស៊ាន និងឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ាន…
សូមជម្រាបសួរបងប្អូនទាំងអស់គ្នា។ ព្រឹកមិញខ្ញុំបាននិយាយត្រួសៗ។ ហើយ(បងប្អូន)ក៏ប្រហែលជានឹងអាចក្តាប់បានរួចហើយដែរ អំពីការបំភ្លឺរបស់ខ្ញុំទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត ហើយក៏ទាក់ទងជាមួយនឹងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលខ្ញុំធ្វើការកែតម្រូវ។ ឥឡូវ ខ្ញុំចង់បន្ថែម និយាយឡើងវិញ ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបទាក់ទិនទៅនឹងដំណើររឿង។ ប្រវត្តិសាស្រ្ត គឺវាជាប្រវត្តិសាស្រ្ត ដែលយើងត្រូវតែនិយាយការពិតចេញមក ឲ្យត្រូវនឹងការពិត ទើបគេហៅថាប្រវត្តិសាស្រ្តបាន។ ប្រសិនបើយើងនិយាយខុសការពិត វាអាចនឹងបង្កើតនូវការភាន់ច្រឡំ សម្រាប់ក្មេងជំនាន់ក្រោយ ហើយបើសិនជាមានការទាក់ទិនជាមួយនឹងបរទេសទៀតសោត វានឹងអាចបង្កើតជាអរិភាពរវាងប្រទេស និងប្រទេសទៀតផង។ ដូចជាករណីដែលលោក ខាន់ សុវណ្ណ បានលើកឡើងថាវាជាការដណ្តើមគ្នារវាងវៀតណាម ជាមួយនឹងសូវៀតលើបញ្ហាការតែងតាំងនាយករដ្ឋមន្រ្តី(កម្ពុជា)ជាដើម។ល។ ខ្ញុំគ្រាន់តែបញ្ជាក់ថា កម្ពុជា មិនមែនជានំ ឬមិនមែនជាដុំស្ករសម្រាប់ការដណ្តើមរបស់មហាអំណាចណាមួយទេ។ វាសំខាន់ខ្លាំងណាស់សម្រាប់សិទ្ធិសម្រេចរបស់ប្រទេសនីមួយៗ។ ប្រទេសដទៃ បើទោះបីជាចង់មានឥទ្ធិពល ឬក៏ចង់ធ្វើជាមិត្ត ឬក៏ចង់ធ្វើជាសត្រូវ ក៏វាតាមចិត្តចង់របស់ពួកគេ តែពួកគេក៏មិនអាចនឹងមើលរំលងឆន្ទៈរបស់ប្រជាពលរដ្ឋរបស់កម្ពុជា ឬរបស់ប្រទេសផ្សេងៗទៀតបានដែរ។ ចំណុចនេះ ខ្ញុំសុំបញ្ជាក់ជាការចាប់ផ្តើម ដើម្បីឈានឆ្ពោះទៅរកការតម្រង់ផ្លូវ ហើយដែលអាចផ្តល់ឱកាសឲ្យមានការផ្សព្វផ្សាយផងដែរ។ រណសិរ្សសង្គ្រោះជាតិបានបង្កើតឡើងលើមូលដ្ឋាននៃកម្លាំង ៥ យើងបានដឹងគ្រប់គ្នាហើយថា របបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបមួយដែលយើងមិនអាចទ្រាំទ្ររស់នៅបានទេ។ ដូច្នេះ បញ្ហាដែលសំខាន់នៅពេលនោះ គឺការប្រមូលគ្រប់កម្លាំងទាំងអស់ ទោះបីមាននិន្នាការយ៉ាងណាក៏ដោយ…