Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ស្នើដល់បណ្តាម្ចាស់រោងចក្រអនុញ្ញាតអោយកម្មករ/ការិនីបានឈប់សម្រាកមួយល្ងាចថែមទៀត មុននឹងខ្ញុំចូលទៅដល់អ្វីដែលខ្ញុំគួរនិយាយ គឺខ្ញុំសូមសំណូមពរចំពោះអស់លោកជាថៅកែរោងចក្រ នូវសំ ណូមពរមួយ។ ខ្ញុំសង្ឃឹមថា សំណូមពរនេះ អស់លោកនឹងទទួលយល់ព្រមតាមសំណូមពរខ្ញុំ។ ដោយសារក្មួយៗកម្មករ/ការិនី មួយចំនួនភ្ញាក់តាំងពីម៉ោង ៣ (ទាបភ្លឺ) មួយចំនួនទៀតដេកមិនលក់ទេ ដោយរង់ចាំថា ជួបពូ ហ៊ុន សែន ថ្ងៃនេះ អញ្ចឹងទេ ខ្ញុំមានសំណូមពរថា សូមស្នើអោយកម្មករ/ការិនីរបស់យើងបានឈប់សម្រាកក្នុងមួយល្ងាចនេះទៀត។ សង្ឃឹមថា ម្ចាស់រោងចក្រនានា នឹងមានការយល់ព្រមលើបញ្ហានេះ ហើយប្រសិនបើយ៉ាងដូច្នេះ យើងក៏អាចបង្កើនកម្មវិធីការងារបន្តិច គឺនាំគ្នារាំ “ញីកែងជើង”។ មើលម្ចាស់រោងចក្រឯណា ឯកភាពទេ? មើលនាំគ្នាលើកដៃអរគុណចុះ។ អរគុណម្ចាស់រោងចក្រ(ទៅ) ពូឯណេះគ្រាន់តែជួយនាំពាក្យក្មួយៗ។ សង្ឃឹមថា ថ្ងៃក្រោយយើងនឹងជួបការធ្វើបែបនេះតទៅទៀត ព្រោះនៅពេលដែលខ្ញុំបានដើរជួបក្មួយៗ ថាខ្លះក្រោកតាំងពីម៉ោង ៣ (ទាបភ្លឺ) ខ្លះថាដេកមិនលក់រង់ចាំជួប។ អញ្ចឹងទេ បើសិនទៅធ្វើការងារវិញ គឺក៏ដូចជារហេលរហាល។ ជួបជាមួយកម្មករ/កម្មការិនីជាង ១ ម៉ឺន ៨ ពាន់នាក់ ថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលថ្ងៃនេះ បានមកជួបក្មួយៗកម្មករ/ការិនី របស់យើង ដែលមានរហូតទៅដល់…
ឯកឧត្តមប្រធាន, ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍ ដំបូង ខ្ញុំសូមសំដែងនូវការឯកភាពជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ណាហ្ស៊ីប រ៉ាហ្សាក់ នៃប្រទេសម៉ាឡេស៊ីដែលជាប្រទេសសម្របសម្រួលធ្វើការបូកសរុប។ អម្បាញ់មិញក៏ជាការឆ្លើយតបដ៏អស្ចារ្យមួយរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍។ ឯកឧត្តមប្រធានាធិបតី ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យមួយសំរាប់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះថា ប្រហែលជាឪពុករបស់ខ្ញុំបានស្លាប់ទៅហួស ដែលគាត់មិនបានស្តាប់ឮសំដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមួយ ដែលបាននិយាយនៅឯអង្គការសហប្រជាជាតិ និយាយនៅ APEC ហើយនិយាយនៅថ្ងៃនេះ ត្រង់ថា ឯកឧត្តម បាននិយាយ “យើងគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសរបស់អ្នក។ យើងចង់ឱ្យអ្នកខ្លាំង រីកចំរើន និងមានឯករាជ្យដោយខ្លួនឯង ចាក់ឫសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អ ប្រសើរនៃប្រជាជនអ្នក។ នេះជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចំរើនជាមួយគ្នា នឹងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង”។ ខ្ញុំគិតថា ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យ ហើយជាមនុស្សដែលខ្ញុំគោរពបំផុត។ រឿងនេះខ្ញុំក៏គួរបញ្ជាក់ជូនបន្តិចក្រៅប្រធានបទ តែអាចនៅក្នុងប្រធានបទទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀត។ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ ដែលពេលនោះ នៅកម្ពុជា គេចាត់ទុកថា ឯកឧត្តមមានលទ្ធភាពឈ្នះឆ្នោតត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ៩៩ ភាគរយ ឯកឧត្តមគឺជាអ្នកចាញ់។ ក៏ប៉ុន្តែ ខ្លួនខ្ញុំស្ថិតនៅក្នុងចំណោម…
ខ្ញុំសុំអរគុណលោក គិនីសិ កូម៉ាសាតា ដែលបានធ្វើការចាប់អារម្មណ៍អម្បាញ់មិញនេះ។ អម្បាញ់មិញលោកក៏បាននិយាយថា កាលពីឆ្នាំ ២០០០ លោកក៏បានមកទីនេះកាលពី ១៧ ឆ្នាំមុន ហើយមិនបានជួបខ្ញុំ ប៉ុន្តែ ថ្ងៃនេះ យើងមានឱកាសបានជួបជុំគ្នា។ យ៉ាងណាក៏ដោយ កាលពីពេលមុន គឺយើងមានអាយុតិចជាងនេះ ១៧ ឆ្នាំ។ តែអាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ យើងសុទ្ធតែនៅជាអ្នកដែលអាចធ្វើការជាមួយគ្នាបាន។ ជាថ្មីម្ដងទៀត អនុញ្ញាតអោយខ្ញុំសម្ដែងនូវការស្វាគមន៍ ចំពោះអ្នកទាំងអស់គ្នាដែលបានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលជាមួយគ្នា ខ្ញុំមិនភ្លេចការថ្លែងទៅកាន់យុវជនសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួបប្រទះនូវគ្រោះមហន្ដរាយដ៏ធំមួយ ដែលបានផ្ដាច់ជីវិតមនុស្សប្រមាណជិត ១០០ នាក់ ហើយកំពុងបាត់ខ្លួននូវមនុស្សមួយចំនួនទៀត ព្រោះនៅពេលដែលប្រទេសមួយនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចការដ៏ធំ នៃការប្រជុំ APEC និងបូកបន្ថែមដោយមានការប្រជុំកិច្ចសន្ទនា រវាង APEC និងអាស៊ានជាលើកដំបូង។ មុនការចាកចេញពីព្រះរាជាណាចក្រកម្ពុជា យុវជនកម្ពុជា ២៩ រូប ត្រូវបានទទួលដោយខ្ញុំ។ តាមធម្មតាយុវជនកម្ពុជាទាំងអស់ ចាប់តាំងពីដំណើរផ្លូវការរបស់ខ្លួននៅឆ្នាំ ២០០០ ខ្ញុំបានទទួលពួកគេ និងផ្ដល់ឱកាសអោយពួកគេបានចូលជួប ហើយនិងផ្ដាំផ្ញើពួកគេជាមួយនឹងកិច្ចការទាំងឡាយដែលពួកគេគប្បីធ្វើ។ ឥឡូវនេះ យុវជនកម្ពុជាមានប្រមាណជា ៥០០ នាក់ រួចទៅហើយ ហើយគេក៏បានបង្កើតនូវសមាគមយុវជននាវាអាស៊ានជប៉ុនមួយ។…