Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ការខិតខំសម្រាប់សុខភាពប្រជាជននៅទីជនបទ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី អគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលស្ថិតនៅទីកន្លែងអនុស្សាវរីយ៍។ ខ្ញុំនឹងនិយាយនៅថ្ងៃនេះបន្ដិច កាលពី ៥០ឆ្នាំមុន ឬអាចថា ៤៩ឆ្នាំមុន តើកើតឡើងនូវរឿងអ្វីនៅលើទឹកដីក្បែរខាងនេះ? ខ្ញុំសុំយកឱកាសនេះ សំដែងជូននូវការអបអរសាទរជាមួយនឹងសមិទ្ធផលថ្មី ដែលយើងបានទទួលនៅក្នុងទឹកដីនៃស្រុកក្រូចឆ្មារបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុផារ៉ា ដែលបានដឹកនាំកសាងនូវមន្ទីរពេទ្យដ៏ធំមួយនេះ។ ដូចដែលឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ វាជាការខិតខំមួយ ដើម្បីបង្កើតឡើងនូវស្ថានភាពដ៏ល្អប្រសើរសម្រាប់ជីវភាព សុខភាពប្រជាជនរបស់យើងនៅទីជនបទ។ (២) ជំងឺមិនស្លាប់អាចស្លាប់បាន ដោយសារខ្វះមន្ទីរពេទ្យ គ្រូពេទ្យ គ្មានហេដ្ឋារចនាសម្ព័ន្ធ បើយើងពិនិត្យកាលពីដើមឡើយ ស្រុកក្រូចឆ្មារ គឺជាទីជនបទ។ ពិតមែនហើយ … គេបែងចែកអ្នកទន្លេ ជាអ្នកកំពង់និងអ្នកជនបទថែមទៀត។ យ៉ាងណាក៏ដោយ អ្នកកំពង់ក៏ស្ថិតនៅជាអ្នកជនបទ។…
(១) សូមអភ័យទោសពីរដ្ឋសភាដែលមិនអាចចូលរួមបើកបវេសនកាលបាន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវវិញ្ញាបនបត្រ និងសញ្ញាបត្រសម្រាប់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានពាណិជ្ជសាស្ដ្រ ចំនួន ៦ ០៥១ នាក់។ មុននឹងចូលដល់បញ្ហាបន្ដទៀត ខ្ញុំសូមយកឱកាសនេះ(សុំការ)អភ័យទោសពីរដ្ឋសភា ដែលថ្ងៃនេះគឺត្រូវបើកបវេសនកាល មានទាំងព្រះរាជសាររបស់ព្រះមហាក្សត្រផង។ ប៉ុន្ដែខ្ញុំគិតថាមិនមែនជាកំហុសរបស់ខ្ញុំទេ ដោយសារសភាទម្លាក់កម្មវិធីមកគឺត្រឹមតែមួយអាទិត្យ នៅពេលដែលការចុះកម្មវិធីនេះគឺមិនតិចជាង ១ ខែទេ។ សង្ឃឹមថា ថ្ងៃក្រោយសភានឹងអាចកំណត់ពេលវេលាបានលឿនជាងហ្នឹង។ នេះមិនមែនជាការបើកប្រជុំធម្មតាទេ តែជាការបើកបវេសនកាល។ សង្ឃឹមថា សភានឹងមានការយោគយល់ដល់ការងាររបស់រាជរដ្ឋាភិបាល។ មិនមែនជាការទិតៀនដល់សភាទេ ក៏ប៉ុន្ដែសុំអង្វរករសភា ធ្វើការគន់គូរឲ្យបានលឿនបន្ដិច ព្រោះខាងរដ្ឋាភិបាលមានការងារច្រើន។ ថ្ងៃស្អែកនេះ ការប្រជុំគណៈរដ្ឋមន្ដ្រីនោះ បានអនុញ្ញាតឲ្យមានការដាក់របៀបវារៈតែ២ ទេ គឺច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្ដែ ទីស្ដីការគណៈរដ្ឋមន្ដ្រី(បានរៀបចំរបៀបវារៈ)ដាក់មកមានដល់ ៦។ ស្អែកនេះប្រជុំត្រឹមតែម៉ោង១១ ទេ ចប់មិនចប់ លើកទៅពេលក្រោយ ដោយសារខ្ញុំមានកិច្ចការរបស់ខ្ញុំបន្ថែមទៀតដែលត្រូវធ្វើ។ ហ្នឹងគ្រាន់តែជាការបញ្ជាក់ជូន … យើងមានការហត់នឿយ តែយើងមិនអាចថ្ងូរថាយើងហត់ ដោយសារគ្មានអ្នកណាជួយយើងបានទេ ក្រៅតែពីខ្លួនឯង។ (២) ការបណ្ដុះបណ្ដាលធនធានមនុស្សមានតាំងពីការផ្ដួលរំលំរបប ប៉ុល…
ឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនសាសនិកឥស្លាមជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ នាពេលនេះ ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជា ។ [ចាប់ផ្ដើមអត្ថាធិប្បាយបន្ថែម] ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះឯកឧត្តម យូ ស៊ុហ្វកាឡា អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន…