Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
FN ៖ គណបក្សប្រជាជនកម្ពុជា គណបក្សដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋដឹកនាំរាជរដ្ឋាភិបាល ៤អាណត្តិមកហើយនោះ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ បានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) យ៉ាងមហោឡារិកក្រោមវត្តមាន អ្នកចូលរួមរាប់ពាន់នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន៖ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់នៅក្នុងរបបប៉ុលពតខ្មែរក្រហមទាំងអស់ជាង៣លាននាក់ បានទៅកាន់សុគិតភព ជារៀងដរាបទៅ និងសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាន ដែលបាត់បង់ជីវិតទៅយ៉ាងអាណោចអាធម្ម និងអយុត្តិធម៌បំផុត នៅក្រោមរបបប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា សោកនាដកម្មដ៏ធំធេងដែលធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះ គឺផ្តើមចេញដោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស ដែលបង្កជាភ្លើងសង្គ្រាមឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដុតបំផ្លាញទឹកដីមាតុភូមិកម្ពុជា។ ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា បើគ្មានការជួយសង្គ្រោះឲ្យទាន់ពេលវេលា ប្រជាជនកម្ពុជានឹងត្រូវបន្តកម្ទេចដោយ គ្មានទីបញ្ចប់ក្រោមស្នាដៃរបស់របបបនប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយថ្ងៃរំដោះ៧មករា…
សូមប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទ ផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត នៅតាមបណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។ ប្រសិនបើបងប្អូនពិនិត្យឃើញ ឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយះពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែ មករា ឆ្នាំ២០១៧។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៧ (៦ ខែដ៏ខ្លី) ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត៕ *** ឬអាចឆែកពិនិត្យឈ្មោះក្នុង Website នេះ http://www.voterlist.org.kh/
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ក៏ដូចជាជនរួមជាតិ ដែលមើលតាមការផ្សាយបន្តផ្ទាល់ទាំងក្នុង និងក្រៅប្រទេស ជាទីគោរពរាប់អាន អរគុណស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនផងដែរ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានចូលរួមបើកពិធីបុណ្យសមុទ្រ លើកទី ៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់អាជ្ញាធរ គណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជាផ្នែកពាក់ព័ន្ធ ព្រមទាំងក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការអន្តរក្រសួង នៅក្នុងការរៀបចំពិធីនេះ។ សូមសម្តែងនូវការអរគុណ និងកោតសរសើរចំពោះការចូលរួមនូវគ្រប់តួអង្គពាក់ព័ន្ធ ក្នុងនោះក៏មានវិស័យឯកជនផងដែរ ដែលបានចូលរួមឧបត្ថម្ភផង និងចូលរួមនៅក្នុងដំណើរការនៃបុណ្យសមុទ្រ ក្នុងរយៈពេល ៥ ឆ្នាំ កន្លងផុតទៅ។ តំណាងប្រជាជន ១៣០០ លាននាក់ ចូលរួមបុណ្យសមុទ្រ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារវាជាខួប ៥ ឆ្នាំ នៃបុណ្យសមុទ្ររបស់យើង ដែលក្នុងប៉ុន្មានឆ្នាំមុននេះ ខ្ញុំបានប្រគល់ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ…