Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម HIDEHISA HORINOUCHI អគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម នៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅដល់ធ្លាម្អម នៃខេត្តពោធិ៍សាត់ ដែលមានប្រវែង ១៣៥ គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងក្របខណ្ឌ នៃផ្លូវជាតិលេខ ៥ ទាំងមូល ពីព្រែកក្តាម ទៅកាន់ប៉ោយប៉ែតជាប់ព្រំប្រទល់ថៃ ដែលមានប្រវែង ៣៧០ គីឡូម៉ែត្រ។ ប្រសិទ្ធពរចំពោះបងប្អូនសាសនិកឥស្លាមក្នុងពិធីបួសរ៉ាម៉ាដន មុននឹងចូលដល់ខ្លឹមសារ ដោយសារតែកាលពីថ្ងៃព្រហស្បតិ៍ កន្លងផុតទៅនេះ បងប្អូនសាសនិកឥស្លាមបានចូលពិធីបួស ដែលហៅថា រ៉ាម៉ាដន ខ្ញុំសុំយកឱកាសនេះ សូមប្រសិទ្ធពរជូនចំពោះបងប្អូន ឥស្លាមទាំងអស់ សូមឱ្យព្រះអាឡោះប្រទានពរជ័យ សម្រាប់បងប្អូននៅក្នុងពិធីបួសនេះ។ ពិតហើយ ពិធីសាសនាខាងព្រះពុទ្ធសាសនាមានច្រើនណាស់ ប៉ុន្តែ ខាងសាសនិកឥស្លាមទើបនឹងចាប់ផ្តើម…
ក្រោយពីរឆ្នាំ បានមកកាន់ទីកន្លែងនេះម្តងទៀត ដំបូងខ្ញុំសូមសម្តែងនូវការស្វាគមន៍ ជាមួយវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស បងប្អូនជនរួមជាតិដែលបានចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំនៅចាំបានថាកាលពីឆ្នាំ ២០១៦ គឺក្រោយចូលឆ្នាំ ខ្មែរដូចគ្នានៅក្នុងអំឡុងចុងខែមេសា ខ្ញុំបានមកកាត់ស្រុកឆែប ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិត ស្ករសកាលពីពេលនោះ។ ពីរឆ្នាំក្រោយគឺបានមកកាន់ទីកន្លែងនេះម្តងទៀត តែធ្វើកម្មវិធីផ្សេងទាក់ទិនជាមួយ នឹងការអភិរក្ស និងដំណើរអភិវឌ្ឍរបស់យើង។ ពិតហើយគឺតាមគម្រោងកាលពីមុននេះ រាជបណ្ឌិតសភាស្នើសុំ ឲ្យមានការដាំកូនឈើនេះ នៅក្នុង ខែមិថុនា ឯណោះ ព្រោះជារដូវភ្លៀងធ្លាក់ តែដោយសារពិនិត្យឃើញថា នៅក្នុងខែមិថុនា គឺជាខែដែលរវល់ជាទីបំផុត ហើយវាកៀកទៅនឹងការបោះឆ្នោតទៀតផង បានជាខ្ញុំសម្រេចជ្រើសរើសយកថ្ងៃនេះ គឺជាថ្ងៃដើម្បីធ្វើពិធីដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិតសភា តេជោសែន ឫស្សីត្រឹប នៅទីនេះតែម្តង។ ទោះមានកិច្ចការរវល់យ៉ាងណាក៏មិនលុបកម្មវិធីថ្ងៃនេះ កាលពីថ្ងៃប្រជុំគណៈរដ្ឋមន្រ្តី មានកិច្ចការច្រើនណាស់ ប៉ុន្តែ យើងមិនបានលុបចោលនូវកម្មវិធីដែលត្រូវមកទីនេះ (ហើយក៏មាន)ការប្រថុយប្រថានអំពីបញ្ហាធាតុអាកាស។ តែធាតុអាកាសថ្ងៃនេះ អនុញ្ញាតឲ្យខ្ញុំបានធ្វើដំណើរមក ប៉ុន្តែខាងផ្នែកឧតុនិយមកំណត់ឲ្យខ្ញុំបានត្រឡប់ទៅដល់ភ្នំពេញមុនម៉ោង ១២ ដោយសារតែបញ្ហាធាតុអាកាស។ យប់មិញនេះ មានភ្លៀងខ្លាំងធ្លាក់នៅទីនេះផង។ លំបាកណាស់នៅក្នុងការធ្វើដំណើរក្បាលអត់ជាប់មេឃហើយជើងអត់ជាប់ដី។ ការពិតយើងគួរតែធ្វើដំណើរតាមរថយន្ត ប៉ុន្តែប្រហែលជាបងប្អូនជនរួមជាតិបានដឹងហើយថា ការងាររបស់ខ្ញុំ គឺវាច្រើន…
– សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ – កងកម្លាំងដោះមីន និងអង្គសន្និបាតទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធី បិទសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមប្រធានបទ«ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ ២០២៥» នាពេលនេះ។ ជាបឋម ក្នុងឋានៈជាប្រធានឤជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ខ្ញុំសូមសំដែងនូវការស្វាគមន៍ ចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងកងកម្លាំងដោះមីនទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ ឤជ្ញាធរមីន ដែលបានលើកឡើងពីសន្និបាតជាតិរយៈពេលពីរថ្ងៃ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំឤជ្ញាធរមីន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និបាតជាតិនេះឡើងដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ ជាការពិត កេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានបន្សល់ទុកពីសម័យសង្គ្រាម និងជម្លោះផ្ទៃក្នុងរាប់ទសវត្សរ៍ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់ និងមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនជាងគេបំផុតក្នុងពិភពលោក។ តាមប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (CMVIS) ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៧ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៤.៦៨៨ នាក់។ កម្ពុជាតែងបានខិតខំរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ រហូតឈានដល់ការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការអប់រំកាត់បន្ថយ គ្រោះថ្នាក់ដោយសារមីន…