Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
កម្ពុជាមានសមត្ថភាពនឹងធ្វើស្ពានដោយខ្លួនឯង ឆ្លងកាត់ទន្លេទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ុំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចូលរួមជាមួយឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវស្ពានឆ្លងកាត់ដៃទន្លេរបស់យើង ដែលខ្ញុំព្រះករុណាខ្ញុំ ប្រសិទ្ធនាមថា “ស្ពានកោះប៉ែន” ដែលតភ្ជាប់ម្ខាងរវាងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម និងម្ខាងទៀតនៅស្រុកសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នេះជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលទាំងឡាយដែលយើងបានរួមគ្នាកសាងឡើង ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃនេះ មិនមែនគ្រាន់តែបញ្ហាស្ពាន ដែលត្រូវបានឆ្លងកាត់ទន្លេជំនួសអោយទូកដរ និងស្ពានឫស្សីក្នុងរដូវប្រាំងប៉ុណ្ណោះទេ តែខ្ញុំព្រះករុណាខ្ញុំ សុំប្រកាសជាសាធារណៈថា នៅពេលដែលកម្ពុជាអាចផ្គុំកម្លាំងគ្រប់ប្រភេទ កម្ពុជាមានសមត្ថភាពនឹងធ្វើស្ពានដោយខ្លួនឯង ឆ្លងកាត់ទន្លេទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នោះហើយ គឺជាសមិទ្ធផលពិតនៃការកសាងសមត្ថភាព និងភាពជាម្ចាស់របស់កម្ពុជា។ អម្បាញ់មិញ ឧត្តមសេនីយ គង់ អៀង…
ព្រះតេជព្រះគុណ ព្រះមេគណ សម្តេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ ឯកឧត្តម Hidehisa Horinouchi អគ្គរដ្ឋទូតជប៉ុនប្រចំានៅព្រះរាជណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីស្រឡាញ់! រួចផុតពីបាបកម្ម ទាក់ទងនឹងផ្លូវជាតិលេខ ១ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាពិសេសជាមួយឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ កំណាត់ផ្លូវចំនួន ៤ គីឡូម៉ែត្រ ដែលជាដំណាក់កាលចុងក្រោយ នៃផ្លូវជាតិលេខ ១ របស់យើង។ ថ្ងៃនេះអាចចាត់ទុកថា ជាការបញ្ចប់បាបកម្មពាក់ព័ន្ធជាមួយបញ្ហាផ្លូវជាតិលេខ ១ នេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសម្រាប់ផ្លូវជាតិលេខ ១របស់យើងនេះ។ ដោយសារតែវាដល់ដំណាក់កាលនៃការបញ្ចប់ ហើយខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយថា ការបញ្ចប់ផ្លូវជាតិលេខ ១ នេះ…
ពិធីបុណ្យទន្លេ លើកទី ៤ ឆ្នាំ ២០១៨ នៅក្រុងតាខ្មៅ សូមស្នើដកសុន្ទរកថារបស់ខ្ញុំចេញពីស្គ្រីនខាងក្រោយ … ខ្ញុំមិនអានសុន្ទរកថានោះទេ។ តាំងនាមឲ្យបុរសៗដែលមានវត្តមាននៅទីនេះ ខ្ញុំសូមជូនពរចំពោះស្រ្តីទាំងឡាយ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ នៅក្នុងខួបអនុស្សាវរីយ៍ទិវានៃសិទ្ធិនារីអន្តរជាតិ ហើយសូមជូនពរឲ្យនារីទាំងអស់ទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ថ្ងៃនេះយើងធ្វើបុណ្យទន្លេក៏យើងមិនភ្លេចនូវប្រភពដើមពីស្ត្រីរបស់ខ្មែរយើង ដែលពីដើមមានធាតុជានាគ ហៅថា នាងនាគនារីខ្មែរ។ សង្ឃឹមថា នាគនឹងមិនទទួលនូវការប្រមាថណាមួយនោះទេ ហើយទោះបីជាស្ត្រីទាំងឡាយដែលកើតនៅឆ្នាំនេះ ឬឆ្នាំនោះ ក៏សូមឲ្យស្ត្រីទាំងនោះក្លាយទៅជាឆ្នាំនាគទាំងអស់។ មិនមែនជាការកេងចំណេញ ដោយសារតែខ្ញុំឆ្នាំនាគនោះដែរទេ តែខ្ញុំចង់ឲ្យការគោរពទាំងឡាយបានចំពោះស្ត្រី មិនគ្រាន់តែថ្ងៃ ៨ មីនា នោះទេ ក៏ប៉ុន្តែបាន ៣៦៥ ថ្ងៃ ជារៀងរហូតតទៅ។ ស្វាគមន៍ការអញ្ជើញចូលរួមពិធីបុណ្យទន្លេ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះខ្ញុំពិតជាមានការរីករាយដោយបានមកចូលរួម។ ខ្ញុំ និងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងការបើកនូវទិវាបុណ្យទន្លេ លើកទី ៤ ដែលប្រារព្ធធ្វើនៅទីក្រុងតាខ្មៅ នាខេត្តកណ្តាល។ ខ្ញុំសូមស្វាគមន៍ចំពោះការអញ្ជើញចូលរួមនៃអ្នកទាំងអស់ ដែលមិនគ្រាន់តែអ្នកខេត្តកណ្តាលប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានអញ្ជើញមកពីបណ្តាខេត្តនានា និងក៏មានផ្នែកដែលមានការពាក់ព័ន្ធចូលរួមផងដែរ។ ខ្ញុំពិតជាមានការកោតសរសើរចំពោះក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជាពិសេសគឺខេត្តកណ្តាលខ្លួនឯងផ្ទាល់នេះតែម្តង…