Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
អាកាសយានដ្ឋានអន្តរជាតិ “តេជោក្រុងតាខ្មៅ” ថ្ងៃនេះ ជាលើកទី ២ ខ្ញុំមកត្រួតពិនិត្យទៅលើការសាងសង់ព្រលានយន្តហោះថ្មី ដែលឥឡូវនេះ គឺប្រសិទ្ធនាម ថា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ”។ កាលមកពីលើកមុន យើងទើបនឹងសម្រេចបាន ៥% ឥឡូវនេះ ឈានដល់សម្រេចរហូតទៅ ២៧% ក្នុងរយៈ(ពេល)ត្រឹមជាង ១ ឆ្នាំបន្ដិច។ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយធំនេះ ក៏បានទទួលនូវការគាំទ្រ (និង)ការខិតខំជួយដោះស្រាយពីសំណាក់ឯកឧត្ដម ជា សុផារ៉ា ដែលទទួលបន្ទុកនៅក្នុងការជួយតម្រង់ទិស និងដោះស្រាយបញ្ហាលំបាកនានា។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានជួយយ៉ាងច្រើនលើការសម្របសម្រួលទាំងឡាយ ដើម្បីឲ្យដំណើរការសាងសង់នេះបានឆាប់ និងទៅតាមផែនការរបស់យើង។ ខ្ញុំក៏សុំកោតសរសើរជាមួយនឹងការខិតខំទាំងអស់ ដែលក្រុមហ៊ុន ក៏ដូចជា អាជ្ញាធរ ពិសេស គឺខេត្តកណ្ដាល/តាកែវ បានប្រឹងប្រែង ដើម្បីជួយសម្រួលបញ្ហានានា សម្រាប់ឲ្យក្រុមហ៊ុនបានដំណើរការការសាងសង់។ កោតសរសើរ ចំពោះការខិតខំរបស់ក្រុមហ៊ុនផ្ទាល់ ជាមួយនឹងបណ្ដាវិស្វករ អ្នកឯកទេស (ក៏ដូចជា)កម្មករ/ការិនីរបស់យើង ដែលបានចូលរួមធ្វើការងារ … នៅទីនេះ ដល់ទៅ ៣ ៧៤០ នាក់ ដែលក្នុងនោះ កម្មករ/ការិនី…
សមិទ្ធផលផ្លូវជាតិលេខ ១១ ការរីកចម្រើនកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលស្ថិតនៅក្នុងខេត្តព្រៃវែង និងមួយផ្នែកមកពីខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ យើងរួមគ្នាដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ១១ នៅក្នុងខេត្តព្រៃវែងមួយផ្នែក និងមួយផ្នែកទៀតនៅក្នុងខេត្តត្បូងឃ្មុំ។ សុំទោស ពីដើមមានតែម្ខាង។ ឥឡូវទៅជាត្បូងឃ្មុំ។ ពីដើមគឺខេត្តកំពង់ចាម។ ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនៅថ្ងៃនេះ ក៏បង្ហាញឱ្យឃើញអំពីការរីកចម្រើនឡើងរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះ ក៏បានបង្ហាញអំពីសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចហើយ ទាក់ទិនជាមួយនឹងការកសាងផ្លូវនេះ។ ឯកឧត្តម វ៉ាង វិនធាន ក៏បានបញ្ជាក់អំពីចំណុចទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់នេះផងដែរ។ ខ្ញុំពិតជាមានមោទនភាព ដែលយើងបានយកចិត្តទុកដាក់ទៅលើបញ្ហាផ្លូវនេះ។ ខ្ញុំធ្លាប់ធ្វើដំណើរតាមផ្លូវនេះក៏ច្រើនដង។ ផ្លូវជាតិលេខ ១១ តភ្ជាប់អ្នកលឿងនិងព្រៃវែងក្រុងផង ខេត្តដទៃផង និងទប់ទល់ទឹកជំនន់ផង ខ្ញុំសុំបញ្ជាក់បន្ដិច(អំពី) ប្រវតិ្តចាប់ផ្ដើមរបស់យើង។ យើងបានឃើញអំពីស្ថានភាពលំបាកលើផ្លូវជាតិលេខ ១១ នេះ តាំងពីឆ្នាំ ២០០០…
ខេត្តព្រះសីហនុ ជាខេត្តពហុបំណង និងជាខេត្តនាំមុខនៃការកំណើនសេដ្ឋកិច្ចកម្ពុជា សម្ដេច ឯកឧត្តម លោកជំទវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវ ៣៧ ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែង។ អ្វីដែលឯកឧត្តម ជា សុផារ៉ា បានលើកឡើងអម្បាញ់មិញ បានបង្ហាញគ្រប់គ្រាន់សម្រាប់ការយល់អំពីការសាងសមិទ្ធផល ដែលយើងបានសាងសង់នៅទីនេះ មិនមែនគ្រាន់តែសម្រាប់ប្រជាជននៅទីនេះទេ។ ឥឡូវស្ថានីយវិទ្យុ ទូរទស្សន៍ ព្រមទាំងអនឡាញបានបញ្ជូនរូបភាពទៅកាន់ទូទាំងប្រទេស និងទៅកាន់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសផងដែរ។ យើងពិតជាមានមោទនភាព ដែលយើងបានសម្រេចកសាងនូវសមិទ្ធផលដ៏ធំនេះឡើង ហើយជាលើកដំបូងដែលយើងប្រើការវិនិយោគផ្ទាល់ រហូតដល់ជាង ៣០០ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងទីក្រុងមួយនេះ។ ការងារនេះ វាចាំបាច់ណាស់ដែលយើងត្រូវធ្វើ។ យើងបានមើលឃើញអគារខ្ពស់ៗ ក៏ប៉ុន្តែមើលមកខាងក្រោមវិញ ទ្រុឌទ្រោមទាំងអស់។ ដូច្នេះ ប្រសិនបើយើងមិនយកការសម្រេចចិត្ត ដើម្បីដាក់ទុនមួយ ហើយធានាឱ្យបានរយៈពេល ២០ ឆ្នាំ ទៅ ៣០ ឆ្នាំក្រោយ គឺយើងធ្វើមិនជាប់ទេ។ ពាក្យដែលថា ធ្វើមិនជាប់ គឺបានសេចក្ដីថា ពេលណាក៏ត្រូវតែធ្វើដែរ។…