Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ព្រះរាជបណ្ដាំសួរសុខទុក្ខ និងព្រះរាជអំណោយជាប្រាក់កាក់អនុស្សាវរីយ៍ពីព្រះមហាក្សត្រ ថ្ងៃនេះ ពិតជាឱកាសវិសេសវិសាលជាថ្មីម្ដងទៀត ដែលយើងជួបជុំគ្នានៅទីនេះជាប្រចាំឆ្នាំ បន្ទាប់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ដំបូងអនុញ្ញាតឱ្យខ្ញុំពាំនាំ នូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះមហាក្សត្រជាទីសក្ការៈ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈ ជូនចំពោះចៅៗជាសិស្សានុសិស្ស ក៏ដូចជា ក្រុមគ្រួសារ ព្រមទាំងលោក/អ្នកគ្រូ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ តាមរយៈខ្លួនខ្ញុំ ដែលបានចូលគាល់ព្រះអង្គ កាលពីថ្ងៃទី ០៣ កន្លងទៅនេះ។ ព្រះអង្គពិតជាមានមោទនភាព ហើយតាមរយៈខ្ញុំ ក៏ផ្ដាំផ្ញើសួរសុខទុក្ខ ចំពោះចៅៗ ក៏ដូចជា លោក/អ្នកគ្រូ និងក្រុមគ្រួសារ ដែលបានខិតខំរៀនសូត្របានយ៉ាងល្អ។ ជាមួយនឹងព្រះរាជបណ្ដាំសួរសុខទុក្ខនេះ ព្រះករុណាជាអម្ចាស់ ក៏ដូចជា សម្ដេចម៉ែ សម្ដេចយាយ សម្ដចយាយទួត ដែលយើងហៅថា ជាព្រះមាតាជាតិ ព្រះអង្គក៏បានផ្ញើតាមរយៈខ្ញុំ ជូនចំពោះជ័យលាភីនិទ្ទេស A ចំនួន ៤៤៣ នាក់ ក៏ដូចជា នាយក លោក/អ្នកគ្រូ ចំនួន ១៨៨ នាក់ នូវកាក់អនុស្សាវរីយ៍ អ្វីទៅដែលហៅថា កាក់អនុស្សាវរីយ៍? ឆ្នាំនេះ គឺជាខួបលើកទី…
ឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិកម្ពុជា និងវៀតណាម ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយ ដោយបានចូលរួមជាមួយនឹងឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ នាពេលនេះ។ ពិធីចុះហត្ថលេខាលើឯកសារប្រវត្តិសាស្រ្តទាំងពីរនាថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ បានបោះជំហានទៅមុខជាលំដាប់គួរឱ្យមានមោទនភាពបំផុត។ ការខិតខំរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម និងខ្ញុំ រួមជាមួយគណៈកម្មការចម្រុះព្រំដែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ ក្នុងអំឡុងពេល ១៤ ឆ្នាំកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រហូតមកដល់ពេលនេះ យើងសម្រេចបានលទ្ធផលប្រមាណជា ៨៤% នៅសល់តែ ១៦%…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចាប់ផ្ដើមមុនគេ បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ ដើម្បីមកចែកជូនសញ្ញាបត្រ សម្រាប់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ចំនួន ១ ១៨៣ នាក់។ អម្បាញ់មិញ យើងបានស្ដាប់នូវរបាយការណ៍របស់ ឯកឧត្តម លី ឆេង សាកលវិទ្យាធិការ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលទាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងនៅទីនេះ។ កោតសរសើរ ចំពោះសាកលវិទ្យាល័យ ខិតខំរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅគ្រប់កម្រិត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដែលបានខិតខំរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ ក្រៅពីថ្នាក់ឧត្តមសិក្សា សាលាប៊ែលធីអន្តរជាតិ ក៏បានចូលរួមបណ្ដុះបណ្ដាលតាំងពីថ្នាក់ចំណេះទូទៅ ដែលនេះគឺជាផ្នែកសំខាន់មួយ នៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ កម្ពុជាក្លាយទៅជាប្រទេសសេរីភាវូបនីយកម្មលើវិស័យអប់រំ តាំងពីទសវត្សរ៍ ៩០ មកម្ល៉េះ សូមអបអរសាទរផងដែរ ជាមួយនឹងជ័យលាភី នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ដ៏ច្រើន។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែពិនិត្យឡើងវិញពីក្របខណ្ឌ…