Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សំណួរ៖ … អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ ទ្រង់បានបន្សល់នូវមរតកនៃការបង្រួបបង្រួមជាតិខ្មែរ ដោយឡែកសម្ដេចក៏បានបន្សល់នូវមរតកស្ថិរភាពនយោបាយនិងសន្ដិភាព … តើសម្ដេចចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីនេះ ដឹកនាំប្រទេសជាបរិបទអ្វីដែលអាចបន្សល់សំរាប់ប្រទេសកម្ពុជានៅរយៈពេល ៥ ឆ្នាំ ឬ ១០ ឆ្នាំខាងមុខនេះ។ ចំលើយ៖ សូមអរគុណ។ នេះពិតជាសំណួរល្អ។ ប្រសិនបើយើងនិយាយពីសម្ដេចឪ យើងនិយាយពីឯករាជ្យជាមរតកធំបំផុតរបស់ព្រះអង្គចំពោះប្រទេសជាតិ និងការកសាងរីកចំរើននៅក្នុងទសវត្ស ៦០។ បើនិយាយពីមរតកបច្ចុប្បន្ន គេចូលចិត្តនិយាយពីសនិ្ដភាពនិងស្ថិរភាព ដែលអ្នកជំនាន់នេះរក្សាទុកឲ្យអ្នកជំនាន់បន្ដវេន។ លោកបានតាំងសំណួរថា ចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីបន្សល់ទុកអ្វីខ្លះសំរាប់កម្ពុជា? ខ្ញុំចង់ឃើញពីរចំណុចសំខាន់។ ចំណុចទី១ ខ្ញុំចង់ឃើញអ្នកបន្ដវេនជំនាន់ក្រោយបន្ដរក្សានូវសន្ដិភាព និងស្ថិរភាពខាងនយោបាយឲ្យបានតទៅទៀត។ នេះជាចំណុចទី១ ជាមូលដ្ឋានគ្រឹះ។ ចំណុចទី២ ដែលខ្ញុំចង់ឃើញនោះ សំរេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ចង់ឃើញឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់តាមការគ្រោងទុក ហើយឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ អត្រានៃភាពក្រីក្របើវាមិនដល់កម្រិតសូន្យទេក៏ឲ្យបានទាបបំផុត។ នេះជាអ្វីដែលខ្ញុំចង់ឃើញថាជំនាន់នេះពួកគេនឹងខិតខំធ្វើនូវកិច្ចការងារ២នេះ។ បញ្ជាក់ឡើងវិញ យើងទុកមរតកឲ្យគេអំពីសន្ដិភាពនិងស្ថិរភាពនយោបាយ។ យើងក៏ចង់ឲ្យពួកគេបន្ដរក្សានូវសន្ដិភាពនិងស្ថិរភាពនយោបាយជាបន្ដទៅទៀត។ ឯមួយទៀតចង់ឲ្យពួកគេសំរេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់។ អត្រានៃភាពក្រីក្រត្រូវកាត់ទំលាក់ឲ្យដល់សូន្យ ឬក៏ទាបបំផុត នោះហើយជាមរតកដែលយើងចង់បាន។ បន្ថែមលើនោះ យើងក៏ចង់ឃើញអ្វីៗ(ថ្មី)កើតឡើងបន្ថែមលើសមិទ្ធផលចាស់ ដែលយើងបានបង្កើតឡើងនៅទីនេះ រាប់ទាំងការប្រែប្រួលអំពីស្ថានភាពបរិយាកាសសង្គមផងដែរ។ កម្រិតអប់រំរបស់ប្រជាជនមានកម្រិតកាន់តែខ្ពស់ឡើង…
ថ្ងៃនេះ ខ្ញុំមានការចាំបាច់ដើម្បីជំរាបជូនអស់លោក លោកស្រី នាងកញ្ញា (ខាង)សារព័ត៌មាន។ ខ្ញុំសង្ឃឹមថា អស់លោក/លោកស្រីទាំងអស់ ពិតជាបានតាមដាននូវព្រឹត្ដិការណ៍ព្រឹកមិញនេះ ចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រ ដែលយើងបានធ្វើដើម្បីនិរន្ដភាពនៃសន្ដិភាពនិងការអភិវឌ្ឍរបស់យើង។ មុននឹងចូលដល់ខ្លឹមសារ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់ព្រះមហាក្សត្រជាទីសក្ការៈ និងហ្លួងម៉ែ ដែលព្រះអង្គបានតែងតែផ្ដល់នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាពទាំងឡាយដែលខ្លួនខ្ញុំបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណដល់សហការី មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការរួមចំណែកនិងជួយជំរុញដល់ការអនុវត្ដគោលនយោបាយដែលបានដាក់ចេញ។ កាន់តែពិសេសទៅទៀត ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលបានតែងតែផ្ដល់នូវការគាំទ្រនៅក្នុងរយៈពេលជាង ៤៤ឆ្នាំ នៃសកម្មភាពរបស់រាជរដ្ឋាភិបាល និងជាង ៣៨ឆ្នាំ នៃការបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីរបស់ប្រទេស។ (១) កាន់អំណាចយូរជាងគេលើពិភពលោក ខ្ញុំនឹងផ្ដល់នូវចម្លើយនៅពេលដែលមានសំណួរ។ ថ្ងៃនេះ ខ្ញុំនឹងផ្ដល់ឱកាសសម្រាប់សំណួរទាំងឡាយ។ អស់លោកអាចនឹងចោទសួរសម្រាប់ខ្ញុំ។ ខ្ញុំគួរតែជម្រាបថា នៅលើពិភពលោកនេះ អ្នកដែលកាន់អំណាចយូរជាងគេគឺខ្ញុំនេះឯង។ បើយើងគិតអំពីពេលវេលាដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំធ្លាប់បានបញ្ជាក់ម្ដងរួចមកហើយថា គិតពីថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីបានចំនួន ២០១៤ សប្ដាហ៍ គិតជាថ្ងៃគឺបាន ១៤ ០៩៩ ថ្ងៃ គិតជាខែគឺបាន…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ យើងមិនមានប្រធានបទអីធំដុំទេ ប៉ុន្ដែមានជំនួបមួយជាការការដឹងគុណរបស់ខ្ញុំសំរាប់អ្នកសារព័ត៌មានទាំងឡាយ ដែលបានធ្វើកិច្ចការផ្ទាល់ជាមួយនឹងសកម្មភាពរបស់ខ្ញុំ។ ពិតមែនហើយ ប្រសិនបើយើងគិតពីចំនួនអ្នកដែលធ្វើកិច្ចការសារព័ត៌មាននោះ មានចំនួនច្រើន ប៉ុន្ដែអ្នកដែលធ្វើតាមដានកិច្ចការផ្ទាល់តែម្ដង គឺមានមិនច្រើនប៉ុន្មានទេ។ ក្នុងនេះ យើងអញ្ជើញមកតែអ្នកដែលពាក់ព័ន្ធផ្ទាល់នឹងសកម្មភាពរបស់ខ្ញុំ ដែលមិនមែនគ្រាន់តែជាអ្នកសារព័ត៌មានទេ សូម្បីតែអ្នកបើករថយន្ដឲ្យអ្នកសារព័ត៌មានក៏បានអញ្ជើញមកទទួលការជួបជុំ(ដើម្បី)សំដែងនូវការដឹងគុណ ក៏ដូចជា(ទទួលទាន)អាហារសាមគ្គី ដែលល្ងាចនេះនឹងមានភ្លេងកំដរផងដែរ។ វាទាស់ត្រង់គេឲ្យខ្ញុំអង្គុយបែរមុខទៅខាងនោះ។ ដល់ពេលភ្លេង(លេង) ត្រូវយកកៅអីទៅដាក់ខាងនោះវិញ។ ត្រៀមកៅអីដាក់ឲ្យហើយទៅព្រោះអង្គុយបែរខ្នងដាក់ភ្លេងយ៉ាងម៉េច។ ខ្ញុំមានការរីករាយដោយអ្នកទាំងអស់គ្នាបានចូលរួមចំណែកក្នុងរយៈពេលកន្លងទៅនៅក្នុងវិស័យសារព័ត៌មានទាក់ទិននឹងសកម្មភាពរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាអាចចោទសួរថា ចុះបើនៅសុខភាពរបៀបនេះ ហេតុអ្វីក៏ត្រូវចាកចេញពីតំណែងលឿនម្ល៉េះ? មានសារបញ្ជូនមកខ្ញុំថា “ឃើញរូបនៅសង្ហា។ ស្ដាយណាស់ ដែលចាកចេញលឿនពេក”។ ខ្ញុំបង្ហោះរូបម្ដងៗ តែងមានការលើកឡើងថានៅសង្ហា។ រឿងនេះគួរនិយាយបន្ដិចថា កូនស្រីពៅរបស់ខ្ញុំនៅក្នុងគ្រុបបានថតរូប ម៉ាណែត ហើយគេនិយាយទៅកាន់បងថ្លៃរបស់គេថា “បងមុន្នី ថតមុខបង ណែត ទុកឲ្យហើយ កត់ថ្ងៃខែឲ្យច្បាស់។ ឆ្នាំក្រោយសូមពិនិត្យមើលថាមុខនឹងមានផ្នត់ប៉ុន្មានផ្នត់?” (ជាការ)សំដៅថា ពេលធ្វើនាយករដ្ឋមន្ដ្រីគឺច្បាស់ជានឹងឆាប់ចាស់។ ប៉ុន្ដែខ្ញុំបែរជាគេថាមិនទាន់ចាស់។ យើងមិនត្រូវគិតគូរផលប្រយោជន៍រយៈពេលខ្លី បោះបង់ចោលការគិតគូរផលប្រយោជន៍រយៈពេលវែងនោះទេ។ខ្ញុំអាចធ្វើនាយករដ្ឋមន្ដ្រីបាន ៥ ទៅ ១០ ឆ្នាំ ទៀត វាមិនជាការលំបាកទេ…