Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិ និងសារមន្ទីរគយ ថ្ងៃនេះ ជាមួយនឹងព្រះពិរុណកំពុងតែប្រោះព្រំនៅក្នុងខែមិគសិរ ដែលជារឿងចំឡែកបន្ដិចត្រង់ថា ខែនេះហើយ នៅភ្លៀងបន្ត … ប៉ុន្តែគឺជាការទស្សន៍ទាយត្រូវរបស់ផ្នែកឧតុនិយម ដែលថានឹងមានភ្លៀងធ្លាក់ គាប់ជួនជាមួយនឹងថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល អគារសាលាជាតិគយ និងសារមន្ទីរគយ។ យើងកំពុងឈរនៅទីកន្លែងមួយ ដែលពីមុននេះស្ថិតនៅក្នុងស្ថានភាពស្ងាត់ជ្រងំ ឬក៏មានភាពរខេករខាក។ ឥឡូវ អគារ ៣៥ ជាន់ កំពុងតែបង្ហាញខ្លួនជាការរួមចំណែកសម្រាប់ផ្នែកអចលនទ្រព្យ ឬក៏អាចថាជាការរួមចំណែកធ្វើឱ្យទីក្រុងនេះកាន់តែមានការរីកចម្រើន។ អម្បាញ់មិញ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើរបាយការណ៍សព្វគ្រប់ទាក់ទិនទៅនឹងដំណើរវិវឌ្ឍន៍នៃផ្នែកគយ រដ្ឋាកររបស់យើងតាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់ពេលនេះ … មុននឹងខ្ញុំនិយាយទៅដល់(ថ្ងៃបង្កើតគយនៅកម្ពុជា ក្នុងចំណោម) អគារដែលយើងសម្ពោធ ៣ គឺ អគាររដ្ឋបាល ដែលមាន ៣៥ ជាន់នេះ មានដល់ទៅ ៤៤.៤២៣ ម៉ែត្រការ៉េ សាងសង់អស់ទឹកប្រាក់ចំនួន ៣៣.៥០០.០០០ ដុល្លារសហរដ្ឋអាមេរិក និងអគារសាលាជាតិគយ សាងសង់អស់ទឹកប្រាក់ ១៤.៥០០.០០០ ដុល្លារសហរដ្ឋអាមេរិក និងអគារសារមន្ទីរគយ ដែលការជួសជុលកែលំអ អស់ ៣៨០.០០០…
សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដើម្បីទូលប្រគេន និងជម្រាបជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិឲ្យបានជ្រាបថា ខ្ញុំព្រះករុណាខ្ញុំសម្រេចបិទបញ្ចប់ព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែលយើងចាប់ផ្ដើមជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសយើង ដោយសារកូវីដ–១៩ ដោយចាប់ផ្ដើមពីថ្ងៃទី ២០ កុម្ភៈ ដល់ថ្ងៃ ២០ ខែធ្នូ (ដែល)មានរយៈពេល ១០ ខែ ដែលធ្វើឲ្យប្រជាជនរបស់យើងឆ្លងជំងឺកូវីដ–១៩ ចំនួន ១២៤,០២៣ នាក់ និងបាត់បង់ជីវិត ៣,០០៥ នាក់។ ថ្ងៃនេះ ជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងមិនមានមនុស្សស្លាប់ ហើយអត្រាឆ្លងនេះទៀតសោតក៏មានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ការចាប់ផ្ដើមរបស់យើងជាមួយនឹងការលំបាកដ៏ធំ ដែលធ្វើឲ្យប្រជាជនរបស់យើងក្នុងមួយថ្ងៃឆ្លងរាប់រយនាក់ និងមានស្លាប់រាប់សិបនាក់។ យើងបានចាប់ផ្ដើមឡើងជាមួយនឹងជាង ១,០០០ នាក់ ចំនួន ពីរថ្ងៃ ហើយយើងចាប់ចុះមកនៅ បី លេខ (បីខ្ទង់) បន្ដចុះមកនៅពីរខ្ទង់ ចុងក្រោយនេះ នៅសល់តែមួយលេខ គឺក្រោម ១០ នាក់…
ពហុកីឡដ្ឋានមរតក៌តេជោ ផ្លែផ្កានៃទំនាក់ទំនងកម្ពុជាចិន ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ចំណងមិត្តភាពកម្ពុជា-ចិន! សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ សមេ្ដច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ។ លោកឧកញ៉ា សុស កាមរី ប្រធានគណៈចាងហ្វាងជាន់ខ្ពស់ នៃសាសនិកឥស្លាម។ ឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ភារធារី និងតំណាងប្រិយមិត្តបរទេសទាំងអស់ ចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច ឯកឧត្តម លោកជំទាវ លោក/ស្រី បងប្អូនជនរួមជាតិ កីឡាករ/ការិនី ដែលបានចូលរួមនៅទីនេះ បងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ ថ្ងៃនេះ យើងទាំងអស់គ្នាចូលរួមនៅទីនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់វិមានពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការប្រកួត SEA Games ឆ្នាំ២០២៣។ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ សម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជាជំនួយឥតសំណងសម្រាប់វិមានដ៏ស្កឹមស្កៃនេះ។ មិនមែនជាការយល់សប្តិ ហើយនេះ គឺជាពហុកីឡដ្ឋានជាតិ…