Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សជាអនេក ដែលបានចូលរួម «កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ១» នៅទីក្រុងសានយ៉ា ខេត្តហាយណានដ៏ស្រស់ស្អាតនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះរូបខ្ញុំ និងគណៈប្រតិភូកម្ពុ ជា។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះការសម្រេចបានជាស្ថាពរ នូវគំនិតផ្តួចផ្តើមរបស់ឯក ឧត្តម លី កឺឈាង ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលត្រូវបានស្នើឡើង នៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ១៧ កាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពិតជាមានអត្ថន័យដ៏សំខាន់ទាំងក្នុងទិដ្ឋភាព ប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ពិសេសគឺការតភ្ជាប់រូបវ័ន្តយ៉ាងទូលំទូលាយ និងប្រកបដោយសក្តានុពល…
ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមជាមួយឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នៅក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី ៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាការពិត ក្នុងរយៈពេល ១០ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិ បាលបានកសាង និងសម្រេចបានជាសារវន្ត នូវមូលដ្ឋាននៃ «ភាពជឿទុកចិត្តនៃថវិកា» និងបានបង្កើន «គណ នេយ្យភាពហិរញ្ញវត្ថុ» ក្នុងការរៀបចំការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តថវិកា។ សមិទ្ធិផលទាំង នេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់បោះជំហានឆ្ពោះទៅកាន់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលរួមមាន គោលបំណងគោលនយោបាយ, កម្មវិធី និងផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន និង អង្គភាពសាធារណៈនីមួយៗ។ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនេះ គឺជាជំហានកែទម្រង់មួយថ្មី ទៀត ដែលនឹងត្រូវបានដាក់ឱ្យអនុវត្ត និងពង្រឹងបន្ថែម នៅក្នុងដំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ» ចាប់ពីឆ្នាំ ២០១៦…
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ក្នុងការចែកសញ្ញាបត្រជូននិស្សិតជាជ័យលាភី នៃសាកលវិទ្យាល័យ ន័រតុន ចំនួន ៤,០៧៣ នាក់។ ការជួបជុំរបស់យើងនេះ ធ្វើឡើងនៅមុនពេលផ្តាច់ឆ្នាំចាស់(ផ្លាស់ចូល)ឆ្នាំថ្មី បានសេចក្តីថា ដាច់ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ចូលឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។ មិនដល់មួយខែទៀតទេ សម្លេងស្គរដីរាំវង់នឹងមកដល់សម្រាប់ប្រទេសរបស់យើង។ និស្សិតរបស់យើងថ្ងៃនេះ ក៏បានទទួលនូវសញ្ញាបត្រនៅមុនពេលដាច់ឆ្នាំ ហើយខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា អ្វីដែលយើងធ្វើថ្ងៃនេះ ជាតិរបស់យើងបានទទួលបន្ថែមនូវធនធានមនុស្សចំនួន ៤,០៧៣ នាក់ តាមរយៈនៃការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន សាកលវិទ្យាល័យ ន័រតុន របស់យើងនៅទីនេះ។ សាកលវិទ្យាធិការ ចាន់ សុខឃាង បានធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ន័រតុន ហើយដែល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាព នៃសាកលវិទ្យាល័យមួយនេះ។ ជារឿយៗ ខ្ញុំព្រះករុណាខ្ញុំ តែងបានរំលឹកអំពីការចងចាំមួយចំនួន ពាក់ព័ន្ធទៅនឹងសាកលវិទ្យាល័យមួយនេះ អាចចាត់ទុកថាជាសាកលវិទ្យាល័យមុនគេ ដែលខ្ញុំនៅចាំថា នៅពេលចែកសញ្ញាបត្រ…