Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃទី ១១ ជួបមន្រ្តីរាជការ និងថ្ងៃទី ១៣ ជួបយុទ្ធជនពិការ ថ្ងៃនេះ អាចជាវេទិកាចុងក្រោយទាក់ទិនជាមួយនឹងស្ថាប័ន។ ពិតមែនតែនៅសល់វេទិកាពីរទៀតមុនចូល ឆ្នាំខ្មែរ គឺជួបមន្រ្តីរាជការរបស់យើងនៅខេត្តសៀមរាប នៅល្ងាចស្អែក និងព្រឹកថ្ងៃទី ១៣ ជួបយុទ្ធជនពិការ។ ផ្លាស់ប្ដូរទីតាំង ព្រោះចង់អោយមន្រ្តី និងកសិករ មកទស្សនកិច្ចវិមានសន្ដិភាព ការផ្លាស់ប្ដូរកន្លែងមកទីនេះ មិនមែនតម្រូវ និងសម្រួលដល់ការចូលរួមរបស់ខ្ញុំ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនោះទេ ក៏ប៉ុន្តែសំខាន់ គឺបានអញ្ជើញកសិករអោយមកចូលរួមនៅក្នុងសន្និបាតបូកសរុបការងារកសិកម្មនេះ ចូលមកកាន់វិមានសន្ដិភាព ហើយសង្ឃឹមថា បន្ទាប់ពីនេះទៅ ប្រសិនបើតំណាងកសិកររបស់ យើង ក៏ដូចជាមន្រ្តីរាជការ ដែលអញ្ជើញមកពីតាមខេត្តចង់ទស្សនកិច្ចនៅបណ្ដាអាគារនៅទីតាំងវិមានសន្ដិ ភាពនេះ ក៏សូមអញ្ជើញ។ (បញ្ចប់សេចក្ដីអធិប្បាយ) ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារឆ្នាំ ២០១៧-២០១៨ » នាពេលនេះ។ សន្និបាត បូកសរុបការងារកសិកម្ម ដែលប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ការ ចូលរួមពិភាក្សា បូកសរុប…
សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ សុំទោសប្រជាពលរដ្ឋដែលមកចូលរួម ពុំមានរោងសម្រាប់ជ្រកម្លប់ ដំបូង អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានសំដែងនូវការសូមអភ័យទោសជាមួយនឹងការដែលបងប្អូនយើងត្រូវមកអង្គុយនៅកណ្ដាលថ្ងៃ បណ្ដាលមកពីទេវតាបានសាកល្បងនូវសមត្ថភាពរបស់យើងកាលពីម្សិលមិញនេះ ដោយនាំមកចូលខ្យល់កន្ទ្រាក់មួយ ហើយធ្វើអោយរោងដែលទុកសម្រាប់ជាម្លប់ជ្រករបស់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ត្រូវបាក់រលំ។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ទីមួយ ទេវតាសងយើងវិញ ដោយសារតែឆ្នាំទៅ ទេវតាចុះមកអត់យកភ្លៀងមកជាមួយ ធ្វើអោយយើងលំបាក ខ្វះខាតទឹកតែម្ដង។ ដល់ទៅព្រះនាងរៀបយាងទៅវិញ ចាក់(ទឹកភ្លៀង)មកតែម្ដង អាហ្នឹងទីមួយ។ ប៉ុន្តែទីពីរ ទេវតាអាចសាកល្បងសមត្ថភាពរបស់យើងនៅពេលនេះថា តើបាក់រោងប៉ុណ្ណឹងហើយ នៅតែសម្ពោធទៀត ឬអត់។ ប៉ុន្តែ បើទោះបីបាក់អស់ហើយ មកឈរ ឬអង្គុយជាមួយគ្នា ក៏ត្រូវតែធ្វើរឿងនេះអោយបាន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ អា ប្រវែង ៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ កាត់ខេត្តកណ្ដាល…
សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ សម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី ២ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលមកភាគខាងត្បូងរាជធានីភ្នំពេញសាជាថ្មីម្ដងទៀត។ កាលពីថ្ងៃ ច័ន្ទ គឺនៅភាគខាងត្បូង បានសេចក្ដីថា សម្ពោធផ្លូវ ៦០ ម៉ែត្រ នៅឯបឹងជើងឯក ភ្ជាប់ទីក្រុងភ្នំពេញជាមួយនឹងខេត្តកណ្ដាល។ ម្សិលមិញនេះ គឺសម្ពោធ និងបើកការដ្ឋាន នៅទិសខាងជើងរាជធានីភ្នំពេញ ទាក់ទងទៅនឹងវិស័យកីឡា ដែលទាំងការចាប់ផ្ដើមសាងសង់ និងសាងសង់រួចហើយ តម្លៃប្រហាក់ប្រហែល ២០០ លានដុល្លារ(អាមេរិក) ដោយឡែកតែសំណង់ថ្មី គឺ ១៥៧ លាន ដុល្លារ(អាមេរិក)។ អភិវឌ្ឍទិសខាងជើង មិនភ្លេចទិសខាងកើត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានមកទិសខាងត្បូងវិញម្ដង សម្រាប់សម្ពោធដាក់អោយប្រើប្រាស់នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ២ ដែលកសាងឡើងដោយថវិកាបដិភាគរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ និងកម្ចីពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ សម្រាប់ថ្ងៃស្អែក…