Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល ៧ ខែជូនទៅក្រសួងសុខាភិបាល។ បៀវត្សរបស់ខ្ញុំ ១០ លានរៀល/ខែត្រូវបង់ពន្ធ ៩១០.០០០ រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០.០០០ រៀល/ខែ សរុប ៧ ខែចំនួន ៦៣.៦៣៩.០០០ រៀល។ អាស្រ័យដោយកូវីដ ១៩ បាន និងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សរ៍ទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ ខែទៀត ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។ ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សរ៍ទាំងស្រុង ឬមួយផ្នែក រយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ការជួបជុំសាកល្បងតាមបែបគន្លងថ្មី, ថ្ងៃទី ០៤ មេសា សម្ពោធអាគារក្រសួងដែនដី ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការដឹកជញ្ជូន ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀត។ ខ្ញុំសុំយកឱកាសនេះ ជាមួយឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ចូលដល់ឆ្នាំ ២០២១ សុំជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនជនរួមជាតិសូមជួបប្រទះតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការជួបជុំថ្ងៃនេះ គឺជាការជួបជុំសាកល្បងនូវសមយុទ្ធមួយ ទាក់ទិនជាមួយការរស់នៅជាប្រក្រតី ឬការធ្វើការងារជាប្រក្រតីតាមគន្លងថ្មី នោះគឺការរៀបចំពិធីរបស់យើងនៅថ្ងៃនេះ ដែលខ្ញុំបានទទួលសំណូមពរពីខុទ្ទកាល័យរបស់ខ្ញុំទៅលើការរៀបចំ តើរៀបចំរបៀបម៉េច? មានជម្រើស ២៖ ជម្រើសទីមួយ គឺរៀបចំនៅទីវាលបែបនេះ និងជម្រើសទីពីរ គឺរៀបចំនៅក្នុងអាគារខាងលើតែម្ដង។ ខ្ញុំចង់សាកល្បងជម្រើសទីមួយនៃការរៀបចំរបស់យើង ដោយយើងចាប់ផ្ដើមរៀបចំហាក់ដូចជាសមយុទ្ធមួយ បង្ហាញទៅទីកន្លែងដទៃទៀត ស្ដីអំពីការធ្វើការជាប្រក្រតីតាមបែបគន្លងថ្មីក្នុងសម័យ COVID-19 របស់យើង។ ទីធ្លានេះអាចដាក់មនុស្ស ៥…
សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ចិនផ្ដល់វ៉ាក់សាំង ១ លានដូស សម្រាប់ ៥០ ម៉ឺននាក់ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានភាពចាំបាច់ដើម្បីទូលប្រគេននិងជម្រាបទៅដល់ជនរួមជាតិឱ្យបានជ្រាបថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចំនួន ១ លានដូស សម្រាប់ចាក់(ការពារ) មនុស្ស ៥០ ម៉ឺននាក់។ មិនអាចរង់ចាំវ៉ាក់សាំងទទួលស្គាល់ដោយ WHO តទៅទៀតបាន ដើមឡើយខ្ញុំព្រះករុណាខ្ញុំបាននិយាយថា យើងនឹងទទួលយកជំនួយ ឬទិញតែវ៉ាក់សាំងណា ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនបានផ្ដល់នូវការទទួលស្គាល់ចំពោះវ៉ាក់សាំងរបស់ប្រទេសណា ឬក្រុមហ៊ុនណាមួយនោះទេ។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើនបានប្រើប្រាស់រួចទៅហើយនូវវ៉ាក់សាំង(ជាច្រើនប្រភេទ) ដែលក្នុងនោះក៏មានវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ឈ្មោះថា Sinopharm និង Sinovac។ (តបទៅ)អ្វីដែលជាភាពចាំបាច់របស់យើងៗ មិនអាចរង់ចាំតទៅទៀតបានទេ។ (ដោយសារ)តម្រូវការការពារជាតិ និងការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏សាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន និងដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ីទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជនទី ៤ លំដាប់ពិភពលោក បន្ទាប់ពីចិន ឥណ្ឌា…