Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំចេញសារសំឡេង ប៉ុន្តែសារសំឡេងរបស់ខ្ញុំម្ដងនេះ មិនសំដៅទៅលើជំងឺ កូវិដ-១៩ ដូចមុនៗនោះទេ។ សារសំឡេងថ្ងៃនេះ សំដៅដោះស្រាយបញ្ហាដ៏ធំមួយ ដែលបាននិងកំពុងកើតនៅក្នុងតំបន់ទន្លេសាបរបស់យើង។ យោងតាមរបាយការណ៍ស្រាវជ្រាវដែលរាជបណ្ឌិត្យសភា ដឹកនាំដោយបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើការសិក្សាស្រាវជ្រាវអំពីបឹងទន្លេសាប បាននិងឃើញអំពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ នោះគឺការកាប់នូវព្រៃលិចទឹកជាតំបន់ស្នូល ដែលជាតំបន់ត្រូវការពារ យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តមួយចំនួន ជាពិសេស នៅក្នុងក្របខណ្ឌនៃខេត្តកំពង់ឆ្នាំង ហើយអាចនឹងមានខេត្តមួយចំនួនផ្សេងទៀត។ អនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬក៏មន្រ្តីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្រ្ទានយកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចនឹងទទួលយកបានទេ នូវការកាប់ទន្ទ្រានដីនៅក្នុងព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង។ ដូច្នេះ ដើម្បីការពារនូវបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការ ដែលខ្ញុំដាក់ចេញ៖ ដំបូង ប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហា ពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងឈានទៅដល់ការកើតឡើងវិញ បន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនឹងដីដែលបានកាប់(ទន្ទ្រាន)រួចហើយ។…
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ធុរជន និងវិនិយោគិនទាំងអស់នៃបណ្តាប្រទេសអាស៊ី-អ៊ឺរ៉ុប ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១ នាថ្ងៃនេះ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានកិត្តិយស និងមោទនភាពក្រៃលែង ក្នុងការទទួលរៀបចំវេទិកានេះឡើង ជាលើកដំបូង ដោយប្រព្រឹត្តទៅ អមជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ។ ជាការពិត វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់លើមូលបទដ៏មានសារៈសំខាន់ គឺ “ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី។ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី! យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច…
ឯកឧត្តម វ៉ាង វិនធាន(Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់ក្រូចឆ្មារ, បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីធ្វើពិធី ទី១ គឺសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង ១.១៣១ ម៉ែត្រ និងទី ២ ការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានទាំងសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សម្តែងគារវកិច្ចគោរពចំពោះបងប្អូនជនរួមជាតិ ដែលនៅស្រុកស្ទឹងត្រង់ និងនៅស្រុកក្រូចឆ្មារ។ ខ្ញុំនៅចាំបានថា នៅពេលដែលបើកការដ្ឋាន គឺយើងបើកការដ្ឋាននៅទីនេះ ហើយយើងក៏មានគម្រោងពេលសម្ពោធ គឺនៅត្រើយខាងក្រូចឆ្មារឯណោះ ប៉ុន្តែដោយសារតែស្ថានភាពទីតាំងមិនអំណោយផល យើងក៏ត្រូវធ្វើការសម្ពោធនៅទីកន្លែងដដែល។ នេះមិនមែនជាស្រុកនិយមដែលខ្ញុំជាអ្នកស្រុកស្ទឹងត្រង់ ហើយបោះបង់ចោលអ្នកស្រុកក្រូចឆ្មារនោះទេ។ អម្បាញ់មិញ ខ្ញុំក៏បានក្រឡេកមើលឃើញនូវសាច់ញាតិរបស់ខ្ញុំ បងប្អូនជីដូនមួយ ជាជីទួតមួយនៅខាងស្រុកស្ទឹងត្រង់ ដែលមកពីខាងពាមកោះស្នា ហើយក៏មានសាច់ញាតិមួយចំនួនមកពីខាងក្រូចឆ្មារនេះផងដែរ។ ស្ពានភ្ជាប់និស្ស័យ ថ្ងៃនេះ…