Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ និងភរិយា! សមិទ្ធផលថ្មី លើទឹកដីកម្សត់ក្នុងខេត្តបាត់ដំបង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រស៊ីម៉ង់ត៍ដ៏ធំ ដែលមានឈ្មោះថា បាត់ដំបងខនស៍ស៊ីមេន។ អម្បាញ់មិញ ឯកឧត្តម ស៊ុយ សែម ថាឃុំដូនម៉ាយ ប៉ុន្តែ គេហៅ ឃុំដូនមាយ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយថ្ងៃនេះសមិទ្ធផលថ្មីមួយទៀត បានកើតឡើងនៅក្នុងទឹកដីដ៏កម្សត់របស់យើង។ ហើយបន្តិចទៀត ខ្ញុំព្រះករុណាខ្ញុំ នឹងរំលឹកអំពីអនុស្សាវរីយ៍មួយចំនួន ទាក់ទងជាមួយនឹងប្រវត្តិនៅក្នុងខេត្តបាត់ដំបង និយាយជារួម ហើយនិយាយដោយឡែក គឺនៅស្រុករតនមណ្ឌល និងតំបន់ឃុំស្តៅរបស់យើងនេះ ដែលនៅមិនឆ្ងាយពីត្រែង និងផ្លូវឆ្ពោះទៅកាន់ប៉ៃលិន។ ទុនសរុប ២៣០ លានដុល្លារសហរដ្ឋអាមេរិក ផ្គត់ផ្គង់ស៊ីម៉ង់ត៍ ៥.០០០ តោន/ថ្ងៃ ជិត ២ លានតោន/ឆ្នាំ…
… ថ្ងៃនេះ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងម្ចាស់រោងចក្រដែលបានវិនិយោគ ហើយដែលផ្តល់ការអនុញ្ញាតឲ្យកម្មករ/ការិនី នៅក្នុងស្រុកស្អាង ក៏ដូចជាស្រុកកោះធំ បានមកចូលរួមនៅក្នុងពិធីសំណេះសំណាល ហើយបានទទួលការឈប់សម្រាកក្នុងរយៈពេលល្ងាចនេះមួយល្ងាចទៀត។ ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្ត្រី ការជួបកម្មករ/ការិនីនៅតែបន្ត ខ្ញុំពិតជាមានការរីករាយដោយសារថ្ងៃនេះ យើងបន្តនៅក្នុងដំណើរឈានឆ្ពោះទៅជួបកម្មករ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ពិតហើយ សល់ជំនួបប៉ុន្មានលើកទៀតតែប៉ុណ្ណោះ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន នៅក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតចប់ ខ្ញុំនឹងត្រូវបន្តដើរជួបកម្មករនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយអ្វីដែលខ្ញុំបាននិយាយរួចមកហើយនោះ នៅត្រង់ថា ដរាបណាខ្ញុំនៅបន្តជានាយករដ្ឋមន្ត្រីបន្តទៀត ការងារទាក់ទងជាមួយនឹងកម្មករនេះត្រូវបន្តធ្វើមិនចេះចប់។ ដំណាក់កាលសង្គ្រាម វត្តមាននៅតាមខ្សែត្រៀមជួរមុខ ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាទើបឃើញមុខពូមកថ្ងៃនេះ? នោះគឺជាចម្លើយដែលពូធ្លាប់និយាយទៅកាន់កម្មករ/ការិនី នៅទីកន្លែងផ្សេងៗ ជាង ៥០ ម៉ឺននាក់ … ប្រទេសរបស់យើងមានការវិវឌ្ឍដំណើរការពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ (ក្នុង)ស្ថានភាពមិនដូចគ្នាទេ។ ពេលប្រទេសរបស់យើងស្ថិតនៅក្នុងដំណាក់កាលនៃការលិចលង់ទៅក្នុងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ពេលនោះនៅឃើញសល់រូបភាពមួយចំនួន ដែលពូពាក់ឯកសណ្ឋានយោធាក្នុងសមរភូមិប្រយុទ្ធ ហើយនៅក្នុងរយៈពេលនៃការគ្រប់គ្រងអំណាច ក្នុងឋានៈជានាយករដ្ឋមន្ត្រី ពេលនោះ ប្រទេសរបស់យើងមិនទាន់រួចចាកផុតពីសង្គ្រាមនៅឡើយទេ។ គេបានឃើញពូនៅខ្សែត្រៀមជួរមុខជាមួយនឹងកងទ័ព ដើម្បីដោះស្រាយការលំបាករបស់កងទ័ពយើងផង និងដោះស្រាយការលំបាកចំពោះប្រជាជននៅក្នុងតំបន់ប្រយុទ្ធផងដែរ។ ទៅក្រៅប្រទេស ចរចាស្វែងរកដំណោះស្រាយនយោបាយស្តីពីបញ្ហាកម្ពុជា បន្ថែមលើនោះ…
លោកឧកញ៉ា សុខ គឹមរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា លោកជំទាវ ម៉ាឡា តាឡឹបណា អតីតរដ្ឋមន្ត្រីវប្បធម៌ យុវជន និងកីឡា សាធារណរដ្ឋឥស្លាម … និងជាតំណាងឯកឧត្តម បណ្ឌិត យូសុះ អាល់អូសេមិន អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម OIC ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយបន្ទាប់ពីឆ្នាំមុន ដែលយើងបានជួបគ្នានៅទីនេះ ហើយឆ្នាំនេះក៏ជាឆ្នាំមួយដែល យើងបានជួបជុំគ្នាសាជាថ្មីបន្តម្ដងទៀត មុននឹងឈានទៅដល់ដំណាក់កាលថ្មីមួយ ដែលយើងត្រូវនឹងមានការរៀបចំរាជរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ខ្ញុំពិតជាមានការសប្បាយរីករាយ ដោយសារតែយើងមានការជួបជុំគ្នានៅទីនេះ ហើយថ្ងៃនេះមានតំណាង នៃអង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏មានវត្តមាន នៃបណ្ដាមិត្តភក្កិ ដែលបានអញ្ជើញពីបណ្ដាប្រទេសនានា និងសូមសំដែងនូវការស្វាគមន៍ផងដែរ ចំពោះឯកឧត្តមអគ្គរដ្ឋទូតអគ្គរាជទូត ឯកឧត្តមលោក លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។…