Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួម ជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! រីករាយដោយឃើញវឌ្ឍនភាព នៃវិស័យសាសនានៅកម្ពុជា ថ្ងៃនេះ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយរួមជាមួយនឹងភរិយា ដែលបានចូលរួម ដើម្បីប្រកាស តែងតាំង និងស្រោចព្រះសុគន្ធវារី ប្រគេនសម្តេចទាំង ៣ ព្រះអង្គ គឺសម្តេចព្រះឧត្តមមុនី ជា សំអាង, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសក្យមុនី រ័ត្ន សារឿន ដែលព្រះអង្គទាំង ៣ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈរបស់យើង សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជាសម្តេច។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែឃើញវឌ្ឍនភាពនៃការរីកចម្រើនរបស់វិស័យសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ ការអប់រំខាងពុទ្ធសាសនា លើកកម្រិតជីវភាពប្រជាជន ខ្ញុំព្រះករុណាខ្ញុំពិតជាមានការនិយាយច្រើនពេកហើយនៅក្នុងអាទិត្យនេះ។ ការចាប់ផ្តើមកាលពីថ្ងៃច័ន្ទ…
អរគុណណាស់ អរគុណដែលអម្បាញ់មិញ ក្មួយៗបានអោបពូ ហើយជាលើកដំបូងហើយដែលពូធ្លាក់ខ្សែក្រវាត់ចុះក្រោមមិនដឹង។ ថ្ងៃក្រោយ ប្រហែលជាដើម្បីសម្រកក្បាលពោះ កុំអោយដុះក្បាលពោះ គឺអោយក្មួយៗអោប … ប្រហែលជាថាមពលនៅខេត្តកំពង់ស្ពឺហ្នឹងខ្លាំងណាស់។ មួយទៀត ក្មួយម្នាក់ហ្នឹងបានថើបពូ ដល់ថើបរួចហើយ ចង់គាំងបេះដូង។ អញ្ចឹងពូមានម៉ាស៊ីនឆក់? (សើច) ការជួបជុំកម្មករ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោត ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍ជាមួយនឹងវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី ទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងការជួបជុំគ្នានៅថ្ងៃនេះ។ ពូពិតជាមានការរំភើបរីករាយ ដែលបានមកជួបក្មួយៗនៅទីនេះ តាមអ្វីដែលពូបានលើកឡើង។ ចាប់ផ្ដើមពីពាក់កណ្ដាលខែវស្សាឆ្នាំទៅ គឺនៅខែសីហា ឥឡូវចូលមកដល់ដើមខែវស្សាឆ្នាំក្រោយមកទៀត ពីឆ្នាំរកា មកដល់ឆ្នាំច ហើយបើគិតជាខែខាងគ្រិស្ដសករាជ ពីខែសីហា រហូតមកដល់ខែឧសភានេះ ពូនៅតែបន្តនូវការងាររបស់ខ្លួន ទាក់ទងនឹងដំណើរដើម្បីជួបជុំជាមួយនឹងកម្មករ កម្មការិនី ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥។ ពិតហើយ ដោយសារតែពូមានការងារផ្សេងៗទៀតដែលត្រូវធ្វើ ដូច្នេះសម្រាប់ខេត្តកំពង់ស្ពឺ ក៏មិនមែនថាជាការជួបលើកដំបូងនោះទេ ដោយសារយើងបានមកជួបនៅស្រុកសំរោងទង(ម្តងហើយ)។ ឥឡូវ វត្តមាននៅថ្ងៃនេះ ក៏មានអ្នកស្រុកសំរោងទង និងអ្នកច្បារមន ចូលរួមផងដែរ។ ពិតមែនតែកន្លែងការងារ…
ប្រារព្ធពិធីពីរក្នុងពេលតែមួយ ថ្ងៃនេះ យើងធ្វើពិធីពីរជាប់គ្នា។ ពិធីទី ១ គឺស្វាគមន៍ និងផ្តល់នូវរង្វាន់ សម្រាប់កីឡាតេក្វាន់ដូ ដែលទើបនឹងទទួលជោគជ័យនៅឯប្រទេសម៉ុងហ្គោលី ហើយទី ២ ក៏បាននឹងបន្តផ្តល់នូវការឧបត្ថម្ភសម្រាប់កីឡាយើងហៅថាបោះប៊ូលទៅចុះ គេហៅ ប៉េតង់ ប៉ុន្តែ យើងថាបោះប៊ូល អញ្ចឹង ទៅវាស្រណុកស្តាប់ គឺកម្រិតថ្នាក់ពិភពលោក ដែលយើងបានទទួលសាជាថ្មីម្តងទៀត។ បានដោះស្រាយនូវប្រាក់រង្វាន់រួចមកហើយដែរ តែនៅសល់ប្រាក់របស់ខ្ញុំ ដែលថ្ងៃនេះក៏ត្រូវបានចេញ គិតមើលទៅ គឺ ១៩៥.៦៥០ ដុល្លារ(អាមេរិក)។ ចេញថ្ងៃហ្នឹង ចេញចង់ធំជាងប្រាក់ខាងរដ្ឋ។ ថវិការដ្ឋផ្សេង ថវិការបស់ខ្ញុំផ្សឹង។ អញ្ចឹងទេ តែកាលណាទទួលជោគ ជ័យ ច្រើនមែនទែន ខ្ញុំត្រូវតែបញ្ចាំផ្ទះយកលុយមកបើក(ជូនកីឡាករ/ការិនី)។ កីឡាករខ្លះបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ខ្ញុំសូមអញ្ជើញក្មួយ សុភ័ក្រ ចាន់ឧត្តម និងអ្នកដែលទទួលមេដាយមាសដទៃទៀតនៅផ្នែកតេក្វាន់ដូឡើងក្រោកឈរឡើង។ សុទ្ធតែមេដាយមាសហើយ? មេដាយប្រាក់/សំរឹទ្ធអង្គុយចុះ។ សុំមើលមុខពួកមេដាយមាស ព្រោះខ្លះមានមេដាយមាសផង មេដាយមាសច្រើន ហើយក៏មេដាយប្រាក់ច្រើនផង។ សុំអង្គុយចុះ។ ឥឡូវ សូមអញ្ជើញខាងមេដាយប្រាក់ងើបឡើង។ មេដាយប្រាក់ ២ នាក់។…