Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! បងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ដើម្បីថ្លែងសារទៅកាន់ជនរួមជាតិជាទីគោរពស្នេហា។ ដូចដែលបង ប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា ថ្ងៃនេះ តុលាការកំពូលបានសម្រេចកាត់សេចក្ដី ចេញសាលក្រម រំលាយគណបក្សសង្រ្គោះជាតិ។ អ្វីដែលប្រជាជនយើងទាំងអស់គ្នាបានដឹងរួចមកហើយ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយមានការគាំទ្រពីព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ គណបក្សប្រជាជនកម្ពុជា តាមរយៈរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា យើងបានខិត ខំយ៉ាងខ្លាំង ដើម្បីកសាងទឹកដីនេះពីគំនរផេះផង់ ពីបាតដៃទទេ ក្នុងពេលដែលយើងបានប្រឹងប្រែងដើម្បី ស្វែងរកដំណោះស្រាយស្ដីពីបញ្ហាកម្ពុជា តាមរយៈការបញ្ចប់សង្រ្គាម តាមរយៈនៃការចរចា ដើម្បីស្វែងរក ដំណោះស្រាយនៃបញ្ហាដ៏ស្មុគស្មាញរបស់យើង។ យើងក៏បានសម្រេចជោគជ័យអំពីនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្ដិភាព និងឯកភាពទឹកដីពេញលេញ។ ទោះបីជារយៈពេលកន្លងទៅ សភាពការណ៍ពិភពលោក ក៏ដូចជាតំបន់ មានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ភ្ជាប់ឥតងាករេនូវបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន គឺការរួមសុខរួមទុក្ខជាមួយនឹងប្រជាជនគ្រប់កាល ៈទេសៈ។ យើងបានបន្តជាមួយនឹងគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដើម្បីប្រមូលកម្លាំងសាមគ្គី ក្នុងនោះ គឺធានាអោយបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ យើងក៏បានខិតខំដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ។ យើងនៅតែបន្តការប្ដូរផ្ដាច់ជាមួយនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ…
ស្នើដល់បណ្តាម្ចាស់រោងចក្រអនុញ្ញាតអោយកម្មករ/ការិនីបានឈប់សម្រាកមួយល្ងាចថែមទៀត មុននឹងខ្ញុំចូលទៅដល់អ្វីដែលខ្ញុំគួរនិយាយ គឺខ្ញុំសូមសំណូមពរចំពោះអស់លោកជាថៅកែរោងចក្រ នូវសំ ណូមពរមួយ។ ខ្ញុំសង្ឃឹមថា សំណូមពរនេះ អស់លោកនឹងទទួលយល់ព្រមតាមសំណូមពរខ្ញុំ។ ដោយសារក្មួយៗកម្មករ/ការិនី មួយចំនួនភ្ញាក់តាំងពីម៉ោង ៣ (ទាបភ្លឺ) មួយចំនួនទៀតដេកមិនលក់ទេ ដោយរង់ចាំថា ជួបពូ ហ៊ុន សែន ថ្ងៃនេះ អញ្ចឹងទេ ខ្ញុំមានសំណូមពរថា សូមស្នើអោយកម្មករ/ការិនីរបស់យើងបានឈប់សម្រាកក្នុងមួយល្ងាចនេះទៀត។ សង្ឃឹមថា ម្ចាស់រោងចក្រនានា នឹងមានការយល់ព្រមលើបញ្ហានេះ ហើយប្រសិនបើយ៉ាងដូច្នេះ យើងក៏អាចបង្កើនកម្មវិធីការងារបន្តិច គឺនាំគ្នារាំ “ញីកែងជើង”។ មើលម្ចាស់រោងចក្រឯណា ឯកភាពទេ? មើលនាំគ្នាលើកដៃអរគុណចុះ។ អរគុណម្ចាស់រោងចក្រ(ទៅ) ពូឯណេះគ្រាន់តែជួយនាំពាក្យក្មួយៗ។ សង្ឃឹមថា ថ្ងៃក្រោយយើងនឹងជួបការធ្វើបែបនេះតទៅទៀត ព្រោះនៅពេលដែលខ្ញុំបានដើរជួបក្មួយៗ ថាខ្លះក្រោកតាំងពីម៉ោង ៣ (ទាបភ្លឺ) ខ្លះថាដេកមិនលក់រង់ចាំជួប។ អញ្ចឹងទេ បើសិនទៅធ្វើការងារវិញ គឺក៏ដូចជារហេលរហាល។ ជួបជាមួយកម្មករ/កម្មការិនីជាង ១ ម៉ឺន ៨ ពាន់នាក់ ថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលថ្ងៃនេះ បានមកជួបក្មួយៗកម្មករ/ការិនី របស់យើង ដែលមានរហូតទៅដល់…
ឯកឧត្តមប្រធាន, ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍ ដំបូង ខ្ញុំសូមសំដែងនូវការឯកភាពជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ណាហ្ស៊ីប រ៉ាហ្សាក់ នៃប្រទេសម៉ាឡេស៊ីដែលជាប្រទេសសម្របសម្រួលធ្វើការបូកសរុប។ អម្បាញ់មិញក៏ជាការឆ្លើយតបដ៏អស្ចារ្យមួយរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍។ ឯកឧត្តមប្រធានាធិបតី ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យមួយសំរាប់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះថា ប្រហែលជាឪពុករបស់ខ្ញុំបានស្លាប់ទៅហួស ដែលគាត់មិនបានស្តាប់ឮសំដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមួយ ដែលបាននិយាយនៅឯអង្គការសហប្រជាជាតិ និយាយនៅ APEC ហើយនិយាយនៅថ្ងៃនេះ ត្រង់ថា ឯកឧត្តម បាននិយាយ “យើងគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសរបស់អ្នក។ យើងចង់ឱ្យអ្នកខ្លាំង រីកចំរើន និងមានឯករាជ្យដោយខ្លួនឯង ចាក់ឫសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អ ប្រសើរនៃប្រជាជនអ្នក។ នេះជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចំរើនជាមួយគ្នា នឹងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង”។ ខ្ញុំគិតថា ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យ ហើយជាមនុស្សដែលខ្ញុំគោរពបំផុត។ រឿងនេះខ្ញុំក៏គួរបញ្ជាក់ជូនបន្តិចក្រៅប្រធានបទ តែអាចនៅក្នុងប្រធានបទទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀត។ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ ដែលពេលនោះ នៅកម្ពុជា គេចាត់ទុកថា ឯកឧត្តមមានលទ្ធភាពឈ្នះឆ្នោតត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ៩៩ ភាគរយ ឯកឧត្តមគឺជាអ្នកចាញ់។ ក៏ប៉ុន្តែ ខ្លួនខ្ញុំស្ថិតនៅក្នុងចំណោម…