Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
លោកជំទាវ Eva Nguyen Binh អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ Carmen Moreno អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកស្រីនាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនកម្មករ/ការិនី និងជនរួមជាតិជាទីគោរពស្រឡាញ់។ “ទឹកស្អាត សម្រាប់ទាំងអស់គ្នា” មុំមួយនៃអាទិភាព ៤ ថ្ងៃនេះ ខ្ញុំសូមប្រកាសក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រនូវពាក្យស្លោកដែលស្នើឡើងដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថា “ទឹកស្អាតសម្រាប់ទាំងអស់គ្នា”។ ការកំណត់ទិសដៅនេះ ធ្វើឱ្យយើងទាំងអស់គ្នាគិតគូរដោយហ្មត់ចត់បំផុតទៅលើសកម្មភាពទាំងឡាយ ដើម្បីផ្តល់ទឹកស្អាត សម្រាប់ទាំងអស់គ្នា។ នេះក៏ជាផ្នែកមួយដែលខ្ញុំគួរតែនិយាយឡើងវិញ ទាក់ទិនជាមួយនឹងការប្រកាសកាលពីឆ្នាំ ១៩៨៧ មុនពេលដែលខ្ញុំឈានជើងចូលទៅចរចាដើម្បីស្វែងរកដំណោះស្រាយនៃបញ្ហាកម្ពុជានៅ Fère-en-Tardenois ប្រទេសបារាំង ជាមួយសម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះ ការរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ១៩៨៨ គឺនៅក្នុងរង្វង់ ខែ វិឆ្ឆិកា ឆ្នាំ ១៩៨៧ ខ្ញុំបានប្រកាស និងចេញនូវអាទិភាព…
ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល ៧ ខែជូនទៅក្រសួងសុខាភិបាល។ បៀវត្សរបស់ខ្ញុំ ១០ លានរៀល/ខែត្រូវបង់ពន្ធ ៩១០.០០០ រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០.០០០ រៀល/ខែ សរុប ៧ ខែចំនួន ៦៣.៦៣៩.០០០ រៀល។ អាស្រ័យដោយកូវីដ ១៩ បាន និងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សរ៍ទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ ខែទៀត ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។ ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សរ៍ទាំងស្រុង ឬមួយផ្នែក រយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ការជួបជុំសាកល្បងតាមបែបគន្លងថ្មី, ថ្ងៃទី ០៤ មេសា សម្ពោធអាគារក្រសួងដែនដី ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការដឹកជញ្ជូន ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀត។ ខ្ញុំសុំយកឱកាសនេះ ជាមួយឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ចូលដល់ឆ្នាំ ២០២១ សុំជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនជនរួមជាតិសូមជួបប្រទះតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការជួបជុំថ្ងៃនេះ គឺជាការជួបជុំសាកល្បងនូវសមយុទ្ធមួយ ទាក់ទិនជាមួយការរស់នៅជាប្រក្រតី ឬការធ្វើការងារជាប្រក្រតីតាមគន្លងថ្មី នោះគឺការរៀបចំពិធីរបស់យើងនៅថ្ងៃនេះ ដែលខ្ញុំបានទទួលសំណូមពរពីខុទ្ទកាល័យរបស់ខ្ញុំទៅលើការរៀបចំ តើរៀបចំរបៀបម៉េច? មានជម្រើស ២៖ ជម្រើសទីមួយ គឺរៀបចំនៅទីវាលបែបនេះ និងជម្រើសទីពីរ គឺរៀបចំនៅក្នុងអាគារខាងលើតែម្ដង។ ខ្ញុំចង់សាកល្បងជម្រើសទីមួយនៃការរៀបចំរបស់យើង ដោយយើងចាប់ផ្ដើមរៀបចំហាក់ដូចជាសមយុទ្ធមួយ បង្ហាញទៅទីកន្លែងដទៃទៀត ស្ដីអំពីការធ្វើការជាប្រក្រតីតាមបែបគន្លងថ្មីក្នុងសម័យ COVID-19 របស់យើង។ ទីធ្លានេះអាចដាក់មនុស្ស ៥…