Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
– ឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha), នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ – ព្រះចៅស៊ុលតង់, ឯកឧត្តម និងលោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួម – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាបឋម, ខ្ញុំសូមអនុញ្ញាតចាប់ផ្តើម ដោយថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញរូបខ្ញុំមកចូលរួមក្នុង កិច្ចប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ី លើកទី ២ ដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃយ៉ាងខ្ពស់ផងដែរ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់ខ្ញុំ។ កម្ពុជាយល់ឃើញថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ផ្លាស់ប្តូរទស្សនៈ និង បទពិសោធន៍នានា ស្តីពីគោលនយោបាយនៃកិច្ចសហប្រតិបត្តិការទូទាំងតំបន់ឤស៊ី ។ ការពង្រីកសមាជិកភាពរបស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី ពី ១៨ ប្រទេស ក្នុងឆ្នាំ ២០០២ ដល់ ៣៤ ប្រទេស ក្នុងឆ្នាំនេះសបញ្ជាក់ឱ្យឃើញ នូវភាពជឿជាក់ និងភាពចូលរួមពាក់ព័ន្ធរបស់បណ្តាប្រទេសនានាលើពិភពលោកទៅលើកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី។…
វឌ្ឍនភាពក្នុងវិស័យអប់រំ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រ សម្រាប់ជ័យ លាភី ចំនួន ៣.២៥៤ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់អាទិត្យ នេះ ក្រោយពេលភ្ជុំបិណ្ឌ គឺកាលពីថ្ងៃច័ន្ទ ខ្ញុំព្រះករុណាខ្ញុំ មកកាន់ទីនេះម្តង សម្រាប់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងថ្ងៃនេះ គឺថ្ងៃព្រហស្បត្តិ៍ គឺមកជាលើកទីពីរ។ ផ្នែកសាកលវិទ្យាល័យនានា ទាំងរដ្ឋ និងឯកជន សុទ្ធតែដណ្តើមពេលវេលាជាមួយគ្នា ដើម្បីឲ្យខ្ញុំព្រះករុណាខ្ញុំ មានវត្តមាននៅក្នុងឱកាស នៃការចែកសញ្ញាបត្រសម្រាប់ជ័យលាភី។ ព្រមពេលជាមួយគ្នានោះ ការងាររដ្ឋ និងការងារមូលដ្ឋាន ក៏ដូចជាការងារនៅក្រៅប្រទេសក៏មានកាន់តែច្រើន ប៉ុន្តែក្នុងពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចែកសញ្ញាបត្រជូនចំពោះនិស្សិត វាបែរទៅជាមានមតិថា ចុះរដ្ឋមន្ត្រីអប់រំធ្វើ អីទៅវិញ? នេះជាចំណុចដែលនិស្សិតទាំងឡាយគួរតែត្រូវបានយល់ថា ដល់ធ្វើអីវាមិនកើត មិនដឹងថាធ្វើអី យើងទៅសម្ពោធសាលា គេថា អាហ្នឹងភារកិច្ចរបស់រដ្ឋមន្ត្រីអប់រំទេ ដល់មកចែកសញ្ញាបត្រ គេថា អាហ្នឹង (ភារ កិច្ចរបស់)រដ្ឋមន្ត្រីអប់រំទេ។ បើទៅសម្ពោធមន្ទីរពេទ្យ គេថា អាហ្នឹង(ភារកិច្ចរបស់)រដ្ឋមន្ត្រីសុខាភិបាលតើ។ ដល់…
ខ្ញុំព្រះកុរណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមនៅក្នុងការផ្តល់សញ្ញាបត្រ សម្រាប់និស្សិត ៦២៥១ នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស អំពីសំណាក់និស្សិតជាជ័យលាភី និងថ្នាក់ដឹកនំាទំាងអស់ ដែលថ្ងៃនេះជាថ្ងៃសម្រាកទេ បើនិយាយពីយោងតាមប្រតិទិន នៃការឈប់សម្រាកការភ្ជុំបិណ្ឌ ប៉ុន្តែពេលវេលារបស់ខ្ញុំព្រះករុណាខ្ញុំនោះ គឺពិតជាចង្អៀតពេកទៅហើយ ដូច្នេះអត់មានជម្រើសអ្វី ក្រៅតែពីការស្នើសុំថា កំណត់យកថ្ងៃហ្នឹង បើមិនយកទេ មានតែបញ្ជូនយកអ្នកផ្សេងមក។ ជាកុសលល្អដែរ សាកលវិទ្យាធិការ ចាន់ សុខុម ក៏ដូចជាសាស្ត្រាចារ្យ គណៈគ្រប់គ្រង និងនិស្សិតរបស់យើងយល់ព្រមទទួលនូវកម្មវិធីដ៏មមាញឹករបស់ខ្ញុំព្រះករុណាខ្ញុំនេះ។ ដំណើរវិវត្តន៍របស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានកិត្តិយសដោយសារតែច្រើនលើកហើយ ដែលខ្ញុំព្រះកុរណាខ្ញុំ បានចូលរួមនៅក្នុងការប្រគល់សញ្ញាបត្រសម្រាប់និស្សិតនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជានេះ។ ជាមួយនឹងមោទនភាពនេះ ជាមួយនឹងកិត្តិយសនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏មានមោទនភាពជាមួយនឹងការវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានពង្រីកខ្លួនតំាងពីតូចមកកាន់ធំ នេះជាដំណើរវិវត្តន៍មួយនៅក្នុងវិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាជាដំណើរស្របគ្នា ជាមួយនឹងដំណើរឈានឡើង នៃសាកលវិទ្យាល័យឯកទេសរបស់កម្ពុជា ដែលមកដល់ពេលនេះ មានចំនួន ៩ អាគារ ស្មើនឹង ៣៥៦…