Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ការអាក់ខានជួបកម្មករជាង ៣ ខែ ពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់រៀបចំរាជរដ្ឋាភិបាល សុខសប្បាយទេទាំងអស់គ្នា? ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានបន្តធ្វើនូវកិច្ចការ ដែលខ្ញុំបានធ្វើតាំងពីឆ្នាំ ២០១៧ ក្នុងជំនួបជាបន្តបន្ទាប់ជាមួយនឹងកម្មករ/ការិនីរបស់យើង។ ប៉ុន្តែក៏ត្រូវមានការអាក់ខានមួយរយៈ។ ការអាក់ខានលើកទី ១ ទាក់ទងនឹងយុទ្ធនាការនៃការបោះឆ្នោត ដែលពេលនោះ ពូមិនអាចធ្វើសកម្មភាពនៅក្នុងចំណោមកម្មករបានទេ។ បើសិនពូធ្វើបែបនេះ គេនឹងអាចពិន័យទៅលើពូដែលទាក់ទងនឹងការផ្ដល់ជំនួយឧបត្ថម្ភសម្រាប់កម្មករ ជាពិសេសក្មួយៗដែលមានផ្ទៃពោះ។ ឯការអាក់ខានទី ២ គឺរយៈពេលក្រោយពីបង្កើតរាជរដ្ឋាភិបាល។ បើនិយាយពីការបង្កើតរាជរដ្ឋាភិបាលមកដល់ពេលនេះ គឺមានអាយុ ៥៣ ថ្ងៃ នៃការបង្កើតរាជរដ្ឋាភិបាល។ ដូច្នេះ គិតសរុបពីថ្ងៃបោះឆ្នោតរហូតមកដល់ពេលនេះ យើងមានរយៈពេលជាង ៣ ខែបន្ដិច។ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលហើយ សកម្មភាពមួយចំនួនត្រូវបានប្រកាន់យកនៅឯក្រៅប្រទេសទៅវិញ ដោយសារវាពាក់ព័ន្ធជាមួយនឹងការប្រជុំនានាក្នុងកម្រិតអន្តរជាតិ ដែលពូត្រូវធ្វើកិច្ចការងារនោះ។ ការជួបជុំជាមួយនឹងកម្មករ/ការិនី ក៏ត្រូវពន្យារពេល រាប់ទាំងក្មួយៗ ដែលមុននេះ អាចថា មកឆាប់ជាង ប៉ុន្តែបែរជាពន្យាររហូតដល់ថ្ងៃជិតដាច់ខែតុលា ទើបយើងបានមកជុំគ្នា។ ប៉ុន្តែការជួប មកយឺត ប្រសើរជាងមិនមក … ថ្ងៃនេះ គឺជាថ្ងៃមួយល្អ។ បើយើងពិនិត្យ ថ្ងៃនេះ គួរអ្នកចម្រៀងត្រៀមច្រៀងបទ…
ឯកឧត្តមបណ្ឌិត មូគីសា គីទូយី អគ្គលេខាធិការ នៃសន្និសីទអង្គកាសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ឯកឧត្តម ប្រមុខរដ្ឋ /រដ្ឋាភិបាល នៃបណ្ដាប្រទេសដែលមានវត្ដមានទីនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨ ដើម្បីចែករំលែកចក្ខុវិស័យដើម្បីអនាគតយើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ និងរដ្ឋាភិបាលស្វ៊ីស ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចពិភាក្សានានា និងអនុសាសន៍ល្អៗជាច្រើន តាមរយៈបទអន្ដរាគមន៍មុនៗ ទាក់ទងនឹងការវិនិយោគក្នុងយុគសម័យថ្មីនៃសាកលភាវូបនីយកម្ម ដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់ ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ ក្នុងតំបន់ និងពិភពលោកទាំងមូល។ ដោយសារកម្ពុជាធ្លាប់បានរួមវិភាគទានមួយចំនួនដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគ ក្នុងក្របខណ្ឌតំបន់ និងសកល ខ្ញុំសូមចូលរួមចែករំលែកអំពីគោលនយោបាយវិនិយោគ និងអភិវឌ្ឍរបស់កម្ពុជាដូចខាងក្រោម៖ កម្ពុជាគាំទ្រពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ ចំពោះគោលនយោបាយសាកលភាវូបនីយកម្ម ដែលប្រកាន់ខ្ជាប់ដោយប្រទេសភាគច្រើននៅក្នុងសកលលោក។ ប៉ុន្ដែ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមបញ្ហាជាច្រើនទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងអន្ដោប្រវេសន៍ បណ្ដាលមកពីការប្រែប្រួលភូមិសាស្រ្ដនយោបាយ ស្របគ្នានឹងនិន្នាការគាំពារនិយមក្នុងបណ្ដាប្រទេសរីកចំរើនជឿនលឿនខ្លះ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគសកល និងធ្វើឲ្យថមថយការវិនិយោគផ្ទាល់ពីបរទេស ទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។…
បានជួបបងប្អូនជាត្រកូល ហ៊ុន ដែលបែកគ្នាយូរហើយ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងឱកាសនេះ។ យើងសង្កេតឃើញថា មានអ្នកនៅប្រទេសស្វ៊ីសនេះហ្នឹងតែម្តង មានមកពីបារាំង អាឡឺម៉ង់ ហុងគ្រី កាណាដា ឆេក។ សម្រាប់និស្សិតក៏មានមកពីបារាំង ស្វ៊ីស អាឡឺម៉ង់ ហុងគ្រី និងឆេក ផងដែរ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងការគាំទ្រទាំងឡាយរបស់បងប្អូនទាំងអស់ ដែលបានធ្វើដំណើរ ឆ្ងាយ ក្នុងពេលវេលាដែលបងប្អូនមួយចំនួនក៏ត្រូវធ្វើការ ហើយក៏ត្រូវសុំច្បាប់គេមកកាន់ទីនេះ។ ថ្ងៃមិញនេះ ខ្ញុំពិតជាមានការរំភើបដោយចេញពីទីស្នាក់ការរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីការធ្វើសេចក្តីថ្លែងការណ៍ និងការឆ្លងឆ្លើយនូវសំណួរហើយនោះ ខ្ញុំបានឃើញបងប្អូនបានមកឈរនៅជិតសណ្ឋាគារនេះ។ ខ្ញុំឡើងទៅដល់ក្នុងបន្ទប់ទៅហើយ ប៉ុន្តែលឺសូរសម្រែកនៅខាងក្រៅ ខ្ញុំក៏បកចុះក្រោមវិញ ដើម្បីទៅជួបជាមួយបងប្អូន។ ពេលនោះ យើងបានថតរូបមួយចំនួនជាមួយគ្នា។ ជាការគាប់ជួនណាស់ ដែលខ្ញុំបានជួបជាមួយសាច់ញាតិរបស់ខ្ញុំមួយចំនួន គឺអ្នកពាមកោះស្នា។ ឥឡូវនេះ ត្រកូល ហ៊ុន នៅឯ Lyon គឺច្រើន ដែលខ្ញុំហៅព្រឹកមិញនេះ។ បើ ចែឡេង នេះ បែកគ្នាមិនមែនតិច(ឆ្នាំ)ទេ បែកប្រហែលជារហូតដល់ ៥០ ឆ្នាំជាង ទើបនឹងជួបគ្នាព្រឹកមិញ។ ជួបនៅប៉ារីសបានម្តងដែរ តែដូចចង់ភ្លេចមុខ…