Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! (១) វរង្វេងក្នុងក្រុងនិងក្រៅក្រុង កន្លែងធ្លាប់វាយគ្នា ក្លាយជាតំបន់រោងចក្រ តើទាំងអស់គ្នាសុខសប្បាយទេ? តើខ្ញុំវង្វេងផ្លូវទេពេលដែលធ្វើដំណើរមកនេះ? ប្រសិនបើ កុំមានការសរសេរដាក់ថា យើងកំពុងតែស្ថិតនៅ ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខ្ញុំនឹងមិនដឹងថានៅកន្លែងណាទេ។ ពេលដែលចេញដំណើរមក ខ្ញុំបានធ្វើដំណើរលើផ្លូវខ្សែក្រវាត់ក្រុងទី៣។ ខ្ញុំក៏មិនច្បាស់ទេថា ស្ពាន២ធំៗ ដែលតភ្ជាប់គ្នានោះជាស្ពានដែលយើងហៅថាស្ពានមិត្តភាពកម្ពុជា-ចិនសិត្បូ កោះអន្លង់ចិន(ឬអ្វី) មានឡើងមួយហើយចុះមួយ។ បើសិនជាឱ្យខ្ញុំធ្វើដំណើរម្នាក់ឯង ខ្ញុំពិតជាវង្វេង។ បើសិនជាវង្វេង មេត្តាឱ្យបាយខ្ញុំមួយពេលផង។ ដឹកនាំប្រទេសតាំងពីស្ថានភាពមួយដ៏លំបាក។ ឥឡូវនេះ មិនថាវង្វេងតែនៅទីក្រុងភ្នំពេញ។ វង្វេងនៅឯខាងក្រៅក្រុង។ ប៉ុន្មានថ្ងៃមុននោះទៅជួបកម្មករនៅឯពញាឮ មានមកពីកំពង់ឆ្នាំងខ្លះមកពីកំពង់ស្ពឺខ្លះ។ វង្វេងទៀត។ កន្លែងធ្លាប់វាយគ្នានោះទៅជាកន្លែងដែលមានការអភិវឌ្ឍទៅជាតំបន់រោងចក្រ។ (២) អត្ថប្រយោជន៍ផ្លូវល្បឿងលឿន៖ ព្រឹកគុយទាវនៅកំពង់សោម បាយថ្ងៃត្រង់នៅភ្នំពេញ ឥឡូវថ្ងៃនេះយើងមកធ្វើពិធីសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញនិងទីក្រុងបាវិត បន្ទាប់ពីផ្លូវល្បឿនលឿនរវាងទីក្រុងភ្នំពេញខេត្តព្រះសីហនុបានដាក់ឱ្យដំណើរការ។ ខ្ញុំបានធ្វើដំណើរ៣ ដងហើយ លើផ្លូវល្បឿនលឿនក្រុងភ្នំពេញខេត្តព្រះសីហនុ។ លើកទី១ គ្រាន់បើបន្តិច ត្រង់ថាចង់មើលទេសភាព។ ទៅ២លើកក្រោយនេះ ចេញតែពីតាខ្មៅបន្តិច…
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូតប្រិយមិត្តបរទេសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!សូមគោរពមន្ត្រីយុត្តិធម៌ ក៏ដូចជានិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ធ្វើពិធី២ រួមគ្នាតែមួយ ថ្ងៃនេះយើងធ្វើពិធី២រួមគ្នា។ ទី១ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ ទី២ ការប្រគល់សញ្ញាបត្រជូនសិស្សចៅក្រម ដែលខ្ញុំសុំហៅថាសិស្សខាងផ្នែកយុត្តិធម៌តែម្ដង កុំឱ្យវាពិបាករៀបរាប់ក្រែងវាមិនអស់។ សូមបញ្ជាក់ផងដែរថា ហេតុអីបាននិស្សិតនៅសាលាដទៃទៀតទទួលសញ្ញាបត្រនៅក្នុងកន្លែងល្អៗ ប៉ុន្តែដល់មន្ត្រីយុត្តិធម៌នៅកន្លែងកណ្ដាលវាល? បញ្ហាវាមិនមែនអ្វីក្រៅពីការសម្ពោធអគារនេះឡើយ។ បើសិនជាបំបែកកម្មវិធីជា២ គឺខាតពេល។ បើអញ្ចឹងស្រុះស្រួលគ្នាថាយើងសម្ពោធអគារនេះផង យើងចែកសញ្ញាបត្រផង។ ដូច្នេះហើយកុំគិតថា ជំនាន់នេះពេលដែលទទួលសញ្ញាបត្រ អោយទទួលនៅកណ្ដាលវាល។ មិនមែនអញ្ចឹងទេ។ យើងចង់ទៅរកទីកន្លែងណាដែលមានម៉ាស៊ីនត្រជាក់ ក៏យើងធ្វើទៅបានដែរ ក៏ប៉ុន្តែយើងមានការចាំបាច់សម្ពោធអគារសម្រាប់ការបណ្ដុះបណ្ដាលមន្ត្រីយុត្តិធម៌នៅទីនេះ។ (១) យុវជននិងស្ថាប័ននានា កាប់ព្រៃកុំអោយខ្មែរក្រហមជ្រៀតបាញ់ផ្លោងចូលក្រុងភ្នំពេញ ខ្ញុំមានការរីករាយដែលបានចូលរួមចំណែកតាំងពីដើមរហូតមកដល់ពេលនេះ។ កន្លែងនេះជាកន្លែងដែលខ្ញុំធ្លាប់មកស៊ីឪឡឹកនៅឆ្នាំ១៩៨៨។ ពេលនោះ ក្រុមអ្នកដាំឪឡឹកត្រូវបានឯកឧត្តម ថោង ខុន បញ្ជូនមក។ កន្លែងនេះគឺជាកន្លែងដែលខ្មែរក្រហមចូលមក(លាក់ខ្លួន)។ យើងបានបញ្ជូនយុវជនពីទីក្រុងភ្នំពេញមកកាប់(ព្រៃ)។ ស្ថាប័ននានាសុទ្ធតែមាន(ការបែងចែក)កន្លែងកាប់ព្រៃដើម្បីកុំឱ្យខ្មែរក្រហមជ្រៀតចូលនិងបាញ់ចូលទីក្រុងភ្នំពេញ។ នេះជាសង្កាត់ព្រែកតាសេក។ បើទៅជាប់នឹងមាត់(ព្រែកឬទន្លេ?) នេះខាងមុខកំពូល ម្ខាងពញាឮ។ ត្រង់ហ្នឹងមានម៉ារីនមួយ(គ្រឿង)លិច។ ខ្ញុំនៅចាំច្បាស់កន្លែងដែលមកស៊ីឪឡឹក។ ពីដើមកន្លែងហ្នឹងមិនមែនជាកន្លែងដែលមានអគារអញ្ចឹងទេ។ វាខុសអំពីស្ថានភាពនេះ។ ឥឡូវ…
(១) ចែកសញ្ញាបត្រនៅ RULE លើកទី២២ ខ្ញុំព្រះករុណាខ្ញុំមានការរីករាយ ដែលបានជួបជុំនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ៥ ៦១០ នាក់ ដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ បន្ទាប់ពីការខកខានក្នុងរយៈពេលកន្លងទៅដោយសារកូវីដ-១៩។ គិតពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ មកដល់ពេលនេះ ខ្ញុំបានចូលរួមចែកសញ្ញាបត្រសំរាប់និស្សិតនៅសាលានេះ ចំនួន ២២លើក គឺជាសាលាដែលនាយករដ្ឋមន្រ្តីទៅច្រើនជាងគេ មិនទាន់គិតពីការធ្វើជាគ្រូឧទ្ទេសនាមនៅសាលានេះ កាលជំនាន់វគ្គខ្លីៗ ដែលពេលនោះគ្រប់គ្រងដោយឯកឧត្តម ស៊ិន សុង ក្រសួងមហាផ្ទៃផងនោះទេ។ ខ្ញុំបានមកបង្រៀននៅសាលានេះ មុនពេលសាលានេះត្រូវបានប្រគល់មកឱ្យក្រសួងអប់រំ យុវជន និងកីឡា។ (២) ការអភិវឌ្ឍធនធានមនុស្ស ដើរដល់ចំណុចគួរជាទីមោទនៈ យើងរីករាយជាមួយសមិទ្ធផលថ្មី ជាផ្នែកសំខាន់ដែលយើងយកចិត្តទុកដាក់តាំងពីដើមទីរហូតមកដល់ពេលនេះ។ យើងបានផ្ដោតការយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សជាអាទិភាព ដើម្បីកសាងប្រទេស។ ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ យើងបានចាប់ផ្ដើមពីការ “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ”។ ជាបណ្ដើរៗ ចលនាជាតិរបស់យើង បានជម្រុញតម្រូវការនៃការអភិវឌ្ឍធនធានមនុស្ស មកដល់ចំណុចមួយដែលយើងគួរមានមោទនភាព។ បើទោះបីជានៅមានតម្រូវការច្រើននៅឡើយក្តី ក៏ប៉ុន្តែ យើងបានដើរចេញឆ្ងាយពីចំណុចដែលយើងបានចេញដំណើរក្រោយរំដោះឆ្នាំ១៩៧៩។ (៣) អភិវឌ្ឍទាំងផ្នែករឹងនិងទន់ ស្រាយតម្រូវការជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញវិនិយោគក្រៅប្រទេស…