Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ, សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់, ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករគម្រោង មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរការសាងសង់ ការបំពាក់គ្រឿងសម្ភារ និងបរិក្ខារនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី ២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ…
ព្រះករុណាខ្ញុំសូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ, បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់, ថ្ងៃនេះគឺ ខ្ញុំព្រះករុណាខ្ញុំមានសារបន្ទាន់សម្រាប់ប្រគេនជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាក់ទងនឹងការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រថៃ ដែលគិតមកដល់ពេលនេះ គឺមានចំនួន ៥៧៦ នាក់ តែក្នុងរយៈពេល ១ ថ្ងៃ ហើយនៅក្នុងតំបន់មួយ។ សភាពការណ៍ នៅប្រទេសថៃនេះមិនជាធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងប្រជាជនដែលមានរហូតទៅដល់ជាង ៦០ លាននាក់ ប៉ុន្តែហេតុការណ៍នេះបានមកកើតជាបញ្ហាចិត្តសាស្ត្រ បង្កការភ័យខ្លាចដល់កម្មករ ជាពិសេសដល់គ្រួសារកម្មករ/ការិនីយើង ដែលកំពុងធ្វើការនៅប្រទេសថៃ។ សូមបងប្អូនកម្មករ/ការិនី ការពារខ្លួននៅនឹងកន្លែង ទុកចិត្តលើការដោះស្រាយនៃរាជរដ្ឋាភិបាលថៃ ក្នុងសភាពការណ៍បែបនេះខ្ញុំព្រះករុណាខ្ញុំសូមធ្វើការអំពាវនាវចំពោះបងប្អូនកម្មករ/ការិនី ដែលកំពុងធ្វើការក្នុងប្រទេសថៃ សូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃ ដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះ។ រឿងនេះគឺព្រះរាជាណាចក្រថៃ ក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងសភាពការណ៍កាលពីពេលមុន ដែលមកដល់ពេលនេះគឺប្រទេសថៃទើបតែមានមនុស្សឆ្លង ៤៩០៧ នាក់ ហើយអ្នកស្លាប់មានត្រឹមតែ ៦០ នាក់តែប៉ុណ្ណោះ ដែលអាចចាត់ថាជាប្រទេសដែលគ្រប់គ្រងបានល្អ។ សង្ឃឹមថា បងប្អូនកម្មករ/ការិនីរបស់យើង ដែលធ្វើការក្នុងប្រទេសថៃ ជឿទុកចិត្តលើសមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ របស់សមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលធ្វើការនៅទីនោះ។ (បងប្អូន)មិនគួររត់ចាកចេញពីប្រទេសថៃក្នុងពេលដែលថៃមានការលំបាក ដូចដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយហើយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ ដូច្នេះ យើងគួរតែស្ថិតនៅទីនោះ ម្ខាងគឺដើម្បីការពារខ្លួននៅនឹងកន្លែង ដោយមានការការពារជាចាំបាច់ពីសំណាក់រាជរដ្ឋាភិបាលថៃ ផ្តល់នូវលទ្ធភាពក្នុងការការពារខ្លួន និងមួយផ្នែកទៀតចៀសវាងនូវការវិលត្រឡប់…
ខ្ញុំព្រះករុណាខ្ញុំ មានបំណងនឹងថ្លែងជូនទៅកាន់ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ទៅលើបញ្ហាមួយចំនួន បន្ទាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលខ្ញុំព្រះករុណាខ្ញុំ បានប្រកាសនៅឯទីក្រុងសៀមរាប ពាក់ព័ន្ធ នឹងស្ថានភាពនៃ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”។ ពិតហើយថា ប៉ុន្មានថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅស្ងៀមស្ងាត់ ហើយគេបានឃើញខ្ញុំព្រះករុណាខ្ញុំ បានដឹកនាំប្រជុំក្នុងក្របខណ្ឌជាប្រធាន ACMECS និងការចូលរួមប្រជុំដោយផ្ទាល់តាមរយៈវីដេអូ នៅក្នុងក្របខណ្ឌសហប្រតិបត្តិការ CLMV និងការអភិវឌ្ឍត្រីកោណកម្ពុជា ឡាវ និងវៀតណាម ពីគេហដ្ឋានរបស់ខ្ញុំព្រះករុណាខ្ញុំ។ បន្ថែមលើនោះ ក៏មានការថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិ តាមរយៈវីដេអូ បូកជាមួយនឹងការចូលរួមពិព័រណ៍អាស៊ានចិនផងដែរ។ វិធីយកឈ្នះលើ កូវីដ-១៩ ត្រូវតាំងខ្លួនជាអ្នកចាញ់ ជាអ្នកខ្លាច តែមិនតក់ស្លុត និងភ័យស្លន់ស្លោរ ខ្ញុំព្រះករុណាខ្ញុំ ក៏បានបង្ហោះសារមួយចំនួន ពាក់ព័ន្ធជាមួយនឹង កូវីដ-១៩ រួមទាំងសារសំឡេងមួយចំនួនផងដែរ ដែលបានបញ្ជូនទៅកាន់ជនរួមជាតិរបស់យើង ក៏ដូចជាអាជ្ញាធរ។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានធ្វើការរំលឹកបន្ដិចទាក់ទិនជាមួយនឹងការដែលខ្ញុំព្រះករុណាខ្ញុំបានលើកឡើងនៅឯខេត្តសៀមរាប ចំថ្ងៃទី ៣០ វិច្ឆិកា ២០២០ ដែលពេលនោះ គាប់ជួនជាថ្ងៃពេញបូណ៌មី…