Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ទំនាក់ទំនងលើសពីរវាងមេដឹកនាំ និងប្រជាពលរដ្ឋ … ថ្ងៃនេះ បានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅខេត្តពោធិសាត់ ជាពិសេស នៅក្នុងស្រុកក្រគរ … ខ្ញុំពិតជាមានការរីករាយ ហើយសូមអរគុណចំពោះក្មួយៗទាំងអស់ ដែលបានទទួលបដិសណ្ឋារកិច្ចពូ នៅក្នុងឱកាសពូមកកាន់ទីនេះ។ សុំការយោគយល់ អធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលទន្ទឹងរង់ចាំពូអស់រយៈពេលយូរមកហើយ ប៉ុន្តែដូចពូធ្លាប់បាននិយាយហើយថា មកយឺត ប្រសើរជាងមិនបានមក។ បើទោះបីជាមកយឺតបន្ដិច តែថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ក្នុងបរិយាកាសសប្បាយរីករាយក្នុងក្របខណ្ឌជាក្រុមគ្រួសារ។ ទំនាក់ទំនងដែលក្មួយៗបានធ្វើចំពោះពូ មិនមែនគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាពលរដ្ឋប៉ុណ្ណោះទេ ក៏ប៉ុន្តែបង្ហាញឲ្យឃើញអំពីភាពជិតស្និទ្ធជាក្រុមគ្រួសារ ចាត់ទុកពូដូចជាជីតា ដូចជាឪពុកធំ ដូចជាឪពុកមា ឬឪពុកបង្កើត។ នេះគឺជាប្រភពនៃការលើកទឹកចិត្ត ហើយពូក៏អាចយល់បាន ពីទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាពលរដ្ឋ ឆ្លងកាត់រយៈពេល ៤០ ឆ្នាំ ដែលយើងបានរស់នៅជាមួយគ្នា។ អ្នកខេត្តពោធិ៍សាត់ ជាពិសេសអ្នកស្រុកក្រគរ គាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក នៅក្នុងពេលដែលពូមកដល់ស្រុកក្រគរ នៃខេត្តពោធិសាត់ ពូមិនភ្លេចជាមួយនឹងការថ្លែងអំណរគុណចំពោះប្រជាជននៅស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូលនិយាយជារួម និងនិយាយដោយឡែក ចំពោះកម្មករ /ការិនីទាំងអស់នៅក្នុងស្រុកក្រគររបស់យើងនេះ ដែលបានបោះឆ្នោតនៅក្នុងស្រុកក្រគរ គឺស្រុកក្រគរអាចចាត់ទុកថា ជាស្រុកមួយក្នុងចំណោមស្រុក ដែលបោះឆ្នោតច្រើនជាងគេឲ្យគណបក្សប្រជាជនកម្ពុជា។ ឆ្នាំ ២០០៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ៤ អាសនៈលើ…
– សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ – ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធានសាកលវិទ្យាល័យ គ្រើក (Krirk) និងជាប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយឤស៊ី ព្រមទាំងគណៈប្រតិភូនៃសាកលវិទ្យាល័យ គ្រើក ជាទីរាប់ឤន – ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អង្គពិធី ទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមប្រឹក្សាសកលវិទ្យាល័យ គ្រើក ដ៏ល្បីនៃព្រះរាជាណាចក្រថៃបានសម្រេចផ្តល់ដល់ខ្ញុំនូវ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» នាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រឹក្សាសាកលវិទ្យាល័យ ពិសេសឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ ក្រាស៊ែ ឆាណាវង្ស ប្រធានសកលវិទ្យាល័យ គ្រើក គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងតំណាងនិស្សិតនៃសាកលវិទ្យាល័យ គ្រើក ដែលកំពុងមានវត្តមាននៅទីនេះ បានធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើនដែលខ្ញុំ សម្រេចបានដោយជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញ នូវនយោបាយ«ឈ្នះ-ឈ្នះ» ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាស្ថាពរ…
ដូចដែល ឯកឧត្តម ណុប នរិន្ទ បានលើកអម្បាញ់មិញ នេះគឺជាលើកទី ៧ ដែលខ្ញុំមានវត្តមានជាមួយនឹងសិស្សនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ហើយថ្ងៃនេះ ដែលមានសិស្ស និងនិស្សិត ចំនួន ១ ៧០៩ នាក់ សម្រាប់ទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រ សម្រាប់ជ័យលាភីនៅថ្ងៃនេះ។ មានការឧបត្ថម្ភ តែមិនប្រឹងខ្លួនឯង ក៏មិនអាចដំណើរការទៅមុខ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអបអរសាទរជាមួយនឹងវឌ្ឍនភាព នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលអម្បាញ់មិញ លោក ណុប នរិន្ទ បានលើកអម្បាញ់មិញថា ប្រសិនបើគ្មានការឧបត្ថម្ភពីខ្ញុំព្រះករុណាខ្ញុំទេនោះ គឺវានឹងមានការលំបាក។ ក៏ប៉ុន្តែ ខ្ញុំក៏គួរត្រូវនិយាយត្រឡប់ទៅវិញថា បើទោះបីជាខ្ញុំជួយលើសហ្នឹង ១ ពាន់ដងទៀត តែបើសិនជាវិទ្យាស្ថានគ្មានគំនិតខ្លួនឯង វាមិនអាចទៅរួចទេ។ បទពិសោធន៍កន្លងទៅនេះ បានឃើញច្បាស់ហើយ សូម្បីតែគ្រួសារមួយ ឬក៏មនុស្សម្នាក់ នៅពេលដែលយើងផ្តល់ការឧបត្ថម្ភអោយ ប៉ុន្តែពួកគេមិនអាចឡើងទៅរួច។ មកដល់ពេលនេះ ខ្ញុំមានការការអៀនខ្មាសខ្លះ ជាមួយនឹងទង្វើខ្លះ ដែលអ្នកទាំងនោះបានធ្វើចំពោះខ្ញុំ។ ឧទាហរណ៍៖ ទទួលប្រាក់ពីខ្ញុំដោយផ្ទាល់ដៃ ប៉ុន្តែ យើងថាជូនទៅផ្ទះ គេមិនអោយយើងជូនទេ។…