Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ ហាគឹមទួន នៃសាសនិកឥស្លាម និងបងប្អូន សាសនិកឥស្លាមដែលបានអញ្ជើញ ចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា អ៊ំ មាមីង បងប្អូន ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តកែវមុនី ហៅវត្តថ្មីដែលជាទីគោរព នឹករលឹករបស់ ខ្ញុំទាំងពីរករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមាននូវការរីករាយ ដែលបានអញ្ជើញមកចូលរួមជាមួយនឹងព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចូលរួមជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីធ្វើពិធីបញ្ចុះខណ្ឌសីមា ជាកិច្ចបង្ហើយបុណ្យ សម្រាប់ព្រះវិហារនៅវត្តកែវមុនី ហៅវត្តថ្មី។ ដែល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណកម្មការ អាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានផ្តល់កិត្តិយសឲ្យខ្ញុំព្រះករុណាខ្ញុំ បានកាត់ឬសសីមា និងចូលរួមនៅក្នុងពិធីបុណ្យនៅក្នុងថ្ងៃនេះ។ ការសប្បាយរីករាយរបស់ខ្ញុំព្រះករុណាខ្ញុំនៅត្រង់ថា ទោះបីជាខ្ញុំព្រះករុណាខ្ញុំ មិនបានចូលរួមវិភាគទាននៃដំណើរការនៃការសាងសង់នេះក៏ដោយ ក៏ប៉ុន្តែ…
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួម នៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» ក្នុងឱកាសនេះ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិប្រជាជនលើកដំបូង ដែលមានរយៈពេលវែងរហូតដល់ ១៥ ឆ្នាំ ហើយដែលនឹងរួមចំណែកយ៉ាងខ្លាំងក្លាដល់ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានដើរតួនាទី និងបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត បន្ទាប់ពីយើងសម្រេចបាននូវចំណាត់ថ្នាក់ល្អប្រសើរ, ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលឤចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ នៅតំបន់ឤស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ទន្ទឹមគ្នានឹងមហិច្ឆិតាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ជាមួយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ ពិសេសមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមកទាំងផ្នែកបច្ចេកទេស, ទាំងផ្នែកហិរញ្ញវត្ថុ លើបញ្ហាប្រជាជន និងការអភិវឌ្ឍ ពិសេសការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពរបស់មាតា និងកុមារ។ ក្នុងនោះ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនតែងបានការគាំទ្រដល់ក្រសួងផែនការលើការងារស្ថិតិ, ការងារផែនការ និងការងារពាក់ព័ន្ធ នឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ហើយថ្មីៗនេះ គឺគាំទ្រដល់ដំណើរការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែលយើងផ្សព្វផ្សាយដាក់ឱ្យអនុវត្តនាថ្ងៃនេះ…
ខួបលើកទី ២០ នៃការសន្យាជួប ជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានវិលត្រឡប់មកជួបជុំជាមួយកម្មករ កម្មការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សាជាថ្មីម្ដងទៀត នៅក្នុងខួបលើកទី ១៣០ នៃទិវាពលកម្មអន្តរជាតិ។ ថ្ងៃនេះ ក៏ជាឆ្នាំខួបលើកទី ២០ នៃការសន្យា និងការអនុវត្តជាមួយគ្នា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០១៦ នេះ ដែលពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានចុះមកកាន់ទីនេះជាបន្តបន្ទាប់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺត្រូវបានតំណាងដោយឯកឧត្តម អតីតឧបនាយករដ្ឋមន្រ្តី គាត ឈន់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានជួបជុំសាជាថ្មីម្ដងទៀត តាមអ្វីដែលយើងធ្លាប់បាននិយាយគ្នាថា ខ្ញុំព្រះករុណាខ្ញុំ នឹងមកជួបជុំជាមួយនឹងកម្មករ/ការិនី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ជារៀងរាល់ឆ្នាំ ដើម្បីតំណាងអោយការជួបជុំកម្មករ/ការិនី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមផ្ញើជូនចំពោះកម្មករ/ការិនីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នូវការជូនពរ ក៏ដូចជាសង្ឃឹមថា កម្មករ កម្មការិនី យ៉ាងច្រើនកុះកររាប់រយរោងចក្រសហគ្រាស…