សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី ៤
ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin), ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី; ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤។ ក្នុងនាមជាប្រទេសសម្របសម្រួលក្នុងក្របខណ្ឌនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី, ខ្ញុំសូមតំណាងឲ្យអាស៊ាន សម្តែងនូវការសាទរយ៉ាងកក់ក្តៅចំពោះខួបលើកទី ៣០ នៃចំណងមិត្តភាពដ៏ស្អិតរមួតនេះ ដែលជាផ្លែផ្កានៃការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការមានស្រាប់ និងការដោះស្រាយនូវរាល់បញ្ហាប្រឈមរួមនៃតំបន់យើងទាំងពីរ។ ក្នុងន័យនេះ, អាស៊ានមានសេចក្តីសោមនស្សក្នុងការអនុម័តនូវ៖ ១). ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ឆ្នាំ ២០២១-២០២៥; ២). សេចក្តីថ្លែងការណ៍អាស៊ាន-រុស្ស៊ី ស្តីពីការកសាងតំបន់ ប្រកបដោយសន្តិសុខ និងចីរភាព; និង៣). កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី លើផ្នែកដោះ-ស្រាយ និងប្រឆាំងបញ្ហាគ្រឿងញៀនពិភពលោក។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ,…