Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ដំបូង ខ្ញុំសូមថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តម អាបេ ដែលបានថ្លែងពាក់ព័ន្ធជាមួយជំនួបអម្បាញ់មិញនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលបានមកទស្សនកិច្ចសាជាថ្មីម្តងទៀត ចំខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយជប៉ុន។ វាសារសំខាន់ខ្លាំងណាស់នៅក្នុងការកសាងនូវទំនាក់ទំនងនេះ តាមរយៈនៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ កាលពីឆ្នាំកន្លងទៅនេះ ខ្ញុំក៏មកទស្សនកិច្ចនៅទីនេះ ហើយថ្ងៃនេះជាថ្មីម្តងទៀត យើងទស្សនកិច្ចដើម្បីពង្រឹងចំណងទាក់ទងរបស់យើងក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។ ខ្ញុំជាមួយឯកឧត្តម អាបេ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើទំនាក់ទំនង ក៏ដូចជាបញ្ហាអន្តរជាតិ និងបញ្ហាតំបន់មួយចំនួនទៀត។ ចំណុចទាក់ទងជាមួយនឹងកម្ពុជា ខ្ញុំពិតជាមានការពេញចិត្ត ជាមួយនឹងអ្វីដែលឯកឧត្តម អាបេ បានលើកឡើងទាក់ទងនឹងការអញ្ចើញយុវជន អ្នកដឹកនាំវ័យក្មេងនៃបណ្តាបក្សនយោបាយ ក៏ដូចជាស្ថាប័នយុត្តិធម៌ ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកទស្សនកិច្ចដកពិសោធន៍នៅប្រទេសជប៉ុន។ នេះជាវិធីសាស្ត្រនៃការកសាងលទ្ធិប្រជាធិបតេយ្យសម្រាប់អនាគតវែងឆ្ងាយរបស់កម្ពុជា។ អ្នកនយោបាយចាស់ៗ អាចផុតទៅ ក៏ប៉ុន្តែសម្រាប់អ្នកនយោបាយក្មេងៗ គេអាចកសាងវប្បធម៌ប្រជាធិបតេយ្យមួយរយៈពេលយូរ ហើយមានសុខដុមរមនាជាមួយគ្នាផងថែមទៀត។ នៅក្នុងពេលចរចា ខ្ញុំក៏បានស្នើសុំឯកឧត្តម អាបេ ដើម្បីបន្តការជួយគាំទ្រទៅដល់ការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ព្រោះការបោះឆ្នោតនៅកម្ពុជា មិនមែនគ្រាន់តែធ្វើ ដូចរយៈពេលបញ្ចប់នៅឆ្នាំ ២០១៨ ទេ យើងត្រូវធ្វើតាមការកំណត់តទៅទៀត។ ដូចជាពេលបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំៗ ត្រូវធ្វើមួយដង។ នោះហើយដែលជាលទ្ធផលសម្រាប់ឈានទៅរកដំណើរការប្រជាធិបតេយ្យជាបន្តទៀតរបស់យើង។ នៅថ្ងៃស្អែក នឹងមានការប្រជុំរវាងជប៉ុនជាមួយមេគង្គ។ ខ្ញុំគិតថា ប្រហែលជាលើកដំបូង ដែលបណ្តាប្រទេសមេគង្គស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាក់ទងនឹងតំបន់ប៉ាស៊ីហ្វិកសេរី…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី អ្នកនាងកញ្ញា! វឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្រិតបន្តិចម្តងៗ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនិស្សិតរបស់ យើងសារជាថ្មីម្តងទៀត។ ប្រហែលជាមួយចំនួនសារជាថ្មី ព្រោះដោយសារកាលពីឆ្នាំ ២០១៦ ក៏មានការជួបជុំនិស្សិតរបស់យើងដែលរៀនសូត្រនៅទីនេះផងដែរ។ ឥឡូវ(ឆ្នាំ) ២០១៨ អញ្ចឹងអាចមាននិស្សិតមួយចំនួន ដែលមិនទាន់បញ្ចប់ការសិក្សាប្រហែលជាមកជួបសាជាថ្មីម្តងទៀត ឯនិស្សិតមួយចំនួនក៏ទើបនឹងមកសិក្សាថ្មី។ អ្វីដែលពិសេសនោះនៅត្រង់ថា នេះហើយជាវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលយើងបានសង្កេតឃើញអំពីនិស្សិតជាទាហានរបស់យើង។ អញ្ចឹងបានយើងមើលឃើញអំពី បញ្ហាពាក់ព័ន្ធទៅលើបញ្ហាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្រិតបន្តិចម្តងៗ ពីទំនាក់ទំនងធម្មតា ឡើងបន្តិចម្តងៗរហូតទៅដល់ប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត ដូចជាឆ្នាំ ២០១៣។ ហ្នឹងហើយដែលហៅថា ការលើកកម្រិតនៃទំនាក់ទំនង ដែលមុនយើងមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌ ប៉ុន្តែ យើងអត់មានវិស័យសន្តិសុខ និងការពារជាតិទេ។ ឥឡូវនេះ យើងបានឃើញនៅទីនេះ គឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ នៃការលើកកម្រិតទំនាក់ទំនងរវាងកម្ពុជា ជាមួយជប៉ុន។ គំនិតផ្តួចផ្តើមត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ផ្តើមពីនយោបាយការបរទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលយើងបានធ្វើជាមួយដៃគូ ក្នុងហ្នឹងដៃគូជាមួយជប៉ុននេះ…
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! មរតកតេជោ ២ ធ្វើតាំងពីឆ្នាំ ១៩៩៧, ទី ១. បង្កើតទិវារំលឹកគុណគ្រូ, ទី ២. ពន្យាអាយុចូលនិវត្តគ្រូបង្រៀន ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួមសារជាថ្មីម្ដងទៀត សម្រាប់ទិវាគ្រូបង្រៀន លើកទី ២១ ដែលយើងបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៧។ និយាយដល់ទិវាគ្រូបង្រៀននេះ ខ្ញុំនៅចងចាំបានថា នៅឆ្នាំ ១៩៩៧ ខ្ញុំបានធ្វើកិច្ចការ ២ ដែលសំខាន់។ ទី ១. ការបង្កើតឡើងនូវទិវារំលឹកគុណគ្រូ ដែលពេលនោះយើងបានធ្វើដោយរៀបចំបានល្អ ហើយមានការចូលរួមបង្កើតជាទិវាដឹងគុណគ្រូ ដែលឥឡូវនេះ យើងហៅថា ទិវាគ្រូបង្រៀន។ នេះជាកិច្ចការទី ១ ដែលហៅថា មរតកដែលយើងបានរួមចំណែកកសាង ឬអាចនិយាយថា ជាមរតកតេជោ។ ទី ២. ប្រហែលលោកគ្រូ អ្នកគ្រូនៅចាំបានថា នៅពេលនោះលក្ខខន្ដិកគ្រូបង្រៀនតម្រូវអោយចូលនិវត្ដនៅអាយុ ៥៥ ឆ្នាំ។ ប៉ុន្ដែ តាមរយៈនៃការខិតខំ យើងបានបញ្ជូនគ្រូបង្រៀនអោយមកចូលនិវត្ដនៅអាយុ ៦០…