Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេចប្រធាន ឯកឧត្តមអនុប្រធាន សម្តេច ឯកឧត្តម លោកជំទាវ! ធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី ដោយគ្មានបក្សប្រឆាំងចូលរួម, កង្វះទំនួលខុសត្រូវក្នុងនាមជាតំណាងរាស្រ្ត ដំបូងខ្ញុំសុំអបអរសាទរ ចំពោះគណបក្សប្រឆាំង ដែលសម្រេចមិនចូលរួមការប្រជុំព្រឹកនេះ ដែលអនុញ្ញាតឲ្យខ្ញុំមានឱកាសពន្យល់ ហើយក៏បង្ហាញប្រជាពលរដ្ឋអំពីទង្វើបែបនេះ(ហើយ) បានជាគណបក្សប្រជាជនសម្រេចធ្វើវិសោធនកម្ម និងកិច្ចការមួយចំនួនទៀត។ (គឺ)ដោយសារតែទង្វើខ្វះការទទួលខុសត្រូវ ក្នុងឋានៈជាអ្នកតំណាងរាស្ត្រនៅក្នុងសភា(នេះឯង)។ ចេញក៏ស្រេចតែនឹងចិត្ត ចូលក៏ស្រេចតែនឹងចិត្ត។ ពេលព្រះមហាក្សត្រដឹកនាំការប្រជុំ មិនព្រមចូលមកស្បថទេ ទៅស្បថនៅសៀមរាប រួចហើយថាសភាទឹកកន្លះក្អម ដល់ពេលខ្លួនឯងចូលថា(ទឹក)វាពេញ។ ថ្ងៃនេះ កុំនិយាយថាទឹកកន្លះក្អម។ ប្រយ័ត្នអស់ប្រាក់ខែ។ អាហ្នឹងនិយាយគ្នាឲ្យច្បាស់។ … រួចហើយលឺថាម៉ោង ៩ ឯកឧត្តម ស៊ុនឆ័យ (នឹងធ្វើ)សន្និសីទកាសែតផង។ អញ្ចឹងទេ ចាំស្តាប់ ស្តាប់ឲ្យច្បាស់ ហើយនិយាយឲ្យត្រូវ។ សារបានចម្រូងចម្រាស លើមាត្រា ៤៨ ថ្មី៖ ប្រធានក្រុមតំណាងរាស្រ្ត និងប្រធានក្រុមភាគតិចជាមនុស្សតែម្នាក់ ប្រហែលជា សម្តេច/ឯកឧត្តម/លោកជំទាវ បានដឹងហើយថា សេចក្តីស្នើនេះផ្តើមចេញពី(ការដែល)ខ្ញុំប្រកាសនៅទីក្រុង Zurich ប្រទេសស្វ៊ីស។ តើមូលហេតុអ្វីទៅ ដែលខ្ញុំចាប់ផ្តើមគិតគូរលើរឿងនេះ?…
FN ៖ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយសារខ្លីមួយ ដែលសម្តេចតេជោ និង លោក កឹម សុខា បានឆ្លងឆ្លើយគ្នាពាក់ព័ន្ធនឹងការតែងតាំង លោក កឹម សុខា ជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ នៅក្នុងសាឆ្លើយឆ្លងនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅ លោក កឹម សុខា នៅវេលាម៉ោង៧៖៣៤នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ចំណែក លោក កឹម សុខា បានតបមកសម្តេចតេជោ ហ៊ុន សែន វិញ នៅម៉ោង៧៖៥៧នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ដដែលនេះ ពោលគឺមុនកិច្ចប្រជុំសភាចាប់ផ្តើម។ សាររបស់សម្តេចតេជោ ហ៊ុន សែន…
លោក ស៊ា មៀង (Ser Miang) សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនីទាំងអស់ ! ថ្ងៃនេះ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារមានសេចក្តីរីករាយចំពោះការផ្តល់កិត្តិយស «ពានរង្វាន់ប្រធានគណៈ កម្មាធិការអន្តរជាតិ» ដល់រូបខ្ញុំនាពេលនេះ។ ពានរង្វាន់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់រួមចំណែកគាំទ្របន្ថែមទៀត ដល់ដំណើរការអភិវឌ្ឍនវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនទាំងបច្ចុប្បន្ន និងពេលខាងមុខទៀត។ ចំពោះមុខនេះ ខ្ញុំសូមថ្លែងអំណរគុណលោក ស៊ា មៀង សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាតំណាងលោកបណ្ឌិត Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលបាននាំយកពានរង្វាន់ខ្ពស់បំផុតរបស់ចលនាអូឡាំពិកនេះ មកប្រគល់ដល់រូបខ្ញុំ។ នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់រូបខ្ញុំ ភរិយា ក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ-កីឡាការិនីកម្ពុជាក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូលផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ និងមោទនភាព ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ និងសហការី ព្រមទាំងការរួមចំណែក ពីក្រុមកីឡាករ-កីឡាការិនីទាំងអស់ ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជា ឱ្យផុសត្រដែតឡើងជាថ្មី និងបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ និងសមត្ថភាពកីឡាករកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ជាការពិត វិស័យកីឡាកម្ពុជាយើងធ្លាប់មានឧត្តមភាពនៅថ្នាក់តំបន់ និងទ្វីបឤស៊ីនាទសវត្សរ៍ទី ៦០ និង ៧០ ប៉ុន្តែ ដោយសារសង្គ្រាមក្រោយឆ្នាំ ១៩៧០ និងរបបប្រល័យពូជសាសន៍ប៉ុលពត ៣ ឆ្នាំ…