Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណុអឺឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuna) អគ្គនាយកក្រុមហ៊ុន មីនេបៀ និងភរិយា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ជាពិសេសគឺបងប្អូនដែលជាមាតាបិតារបស់កម្មករ កម្មការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី នូវការចូលរួម រំលឹកខួបអនុស្សាវរីយ៍លើកទី ៥ នៃប្រតិបត្តិការនៃក្រុមហ៊ុន មីនេបៀ ក៏ដូចជាថ្ងៃនេះសម្ពោធដាក់អោយ ប្រើ ប្រាស់ផងដែរ ជាមួយនឹងសមិទ្ធផលថ្មី និងមានកិច្ចការងារមួយចំនួនទៀតទាក់ទងនឹងដំណើរការរបស់ក្រុម ហ៊ុននេះ។ ខ្ញុំពិតជាមានមោទនភាព និងរីករាយជាមួយសុន្ទរកថាដែលថ្លែងដោយលោក កៃនុម៉ា អគ្គនាយកក្រុមហ៊ុនអម្បាញ់មិញនេះ ដែលផ្ដោតអំពីដំណើរការឈានឡើងពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ។ ហើយខ្ញុំក៏សុំរីករាយ…
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លោក លោកស្រី បងប្អូនជនពិការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីស្រឡាញ់រាប់ឤន ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងឱកាសប្រារព្ធ ទិវាជនពិការកម្ពុជាលើកទី ១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤ ឆ្នាំ ២០១៦ ក្រោមប្រធានបទ « ផ្តល់ឤទិភាព និងសិទ្ធិអំណាចដល់ ជនពិការលើគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ដែលត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ ។ ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្រប់ក្រសួង ស្ថាប័ន ដៃគូ អភិវឌ្ឍ អង្គការសង្គមស៊ីវិល ក្រុមហ៊ុន សហគ្រាស សហគមន៍ និងក្រុមគ្រួសារលើការលើកកម្ពស់សិទ្ធិ សមត្ថ ភាព ជំនាញវិជ្ជាជីវៈ ព្រមទាំងការផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរដល់ជនពិការគ្រប់រូបក្នុងនាមជាមនុស្សជាតិ ។…
ឯកឧត្តម William A. Heidt អគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក Irial Finan អនុប្រធានក្រុមហ៊ុន កូកាកូឡា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ពិសេសបងប្អូនកម្មករ កម្មការិនី នៃរោងចក្រ កូកាកូឡា ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ។ រីករាយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានបំពេញនូវការសន្យារបស់ខ្ញុំ នៅក្នុងឱកាសពេលដែលជួបក្រុមហ៊ុន កូកាកូឡា ក៏ដូចជា ជួបនូវក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក ដែលពេលនោះ ខ្ញុំបានសន្យាថា នឹងមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រថ្មីនៅទីនេះ។ នយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ថ្ងៃនេះ ខ្ញុំមកចូលរួមសម្ពោធជាមួយនឹងរោងចក្រ កូកាកូឡា ថ្មី ដែលចំណាយទឹកប្រាក់ជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ថ្ងៃខានស្អែក ខ្ញុំក៏នឹងមកទីនេះម្ដងទៀត ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រថ្មីពង្រីកបន្ថែមទៀត នៅក្នុងក្រុមហ៊ុន មីនីបៀ ដែលវិនិយោគដោយជប៉ុន។ ចំណុចនេះ គេអាចឲ្យឃើញអំពីនយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ក្នុងនោះ…