Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ត្រៀមធ្វើអត្តឃាត មិនឲ្យ ប៉ុល ពត សម្លាប់ បើសិនវៀតណាមមិនជឿ ហើយបញ្ជូនមកវិញ ទីតាំងដែលខ្ញុំចាកចេញគឺនៅខាងនោះ ប៉ុន្តែយើងយកកន្លែងនេះធ្វើជានិមិត្តរូប។ នៅទីកន្លែងនេះហើយដែលខ្ញុំ ងាកបែរក្រោយ ហើយគិតក្នុងចិត្តថា អាយុ ១៣ ឆ្នាំ បែកពីគ្រួសារ ដោយអត់សាលារៀន អាយុ ២៥ ឆ្នាំត្រូវបែកពីស្រុកកំណើត ពីប្រទេស។ នេះជាការមើលមកក្រោយដ៏ឈឺចាប់បំផុត។ មុនមកដល់ទីនេះ សំណួរចាក់ស្រេះសម្រាប់ខ្លួនខ្ញុំ ក៏អាចថាអ្នករួមដំណើរជាមួយខ្ញុំផងដែរ។ ពេលនេះ ២ នាក់ បានស្លាប់ទៅហើយ ហើយ ២ នាក់នៅរស់នៅឡើយ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា តើខ្ញុំអាចស្លាប់ដោយគេបាញ់សម្លាប់នៅតាមផ្លូវ ឬស្លាប់ដោយការផ្ទុះមីន ឬត្រូវវៀតណាមចាប់បញ្ជូនត្រឡប់មក ប៉ុល ពត វិញ ឬត្រូវជាប់គុក ឬវៀតណាមមិនជឿយ៉ាងណានោះ។ សួរថា ហេតុអ្វីបានជាខ្ញុំជំនះឆ្លងកាត់ទល់ដែន ដើម្បីទៅរកប្រទេសវៀតណាម ក្នុងពេលដែលកន្លែងមួយចំនួន ប៉ុល ពត បានវាយប្រហារទៅលើវៀតណាមរួចស្រេចហើយក៏ដោយ រាប់ទាំងម្តុំទន្លេចាម ដែលជាការរំកិលបង្គោលព្រំដែនមួយចូលទៅក្នុងទឹកដីវៀតណាម។ ខ្ញុំជំនះឆ្លងកាត់ចូលទៅក្នុងប្រទេសវៀតណាម ក្នុងពេលដែលជម្លោះប្រដាប់អាវុធបង្កដោយពួក ប៉ុល ពត…
វិលមកកាន់ទឹកដី ដែលជាការចាប់ផ្ដើមឆ្ពោះទៅកាន់ការសង្រ្គោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនដែលជាសាច់ញាតិ ឬអាចនិយាយបានថា ជាក្រុមគ្រួសារនៅភូមិកោះថ្មរបស់យើងនេះ ជាទីស្រឡាញ់។ ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទឹកដីដែលជាការចាប់ផ្ដើមរបស់យើង ឆ្ពោះទៅកាន់ការសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំសូមស្នើអោយអ្នកកាសែតរក្សារបៀបរៀបរយ ដើម្បីអោយប្រជាជនបានមើលមុខខ្ញុំ ហើយខ្ញុំក៏បានមើលទៅប្រជាជន ប្រសិនបើអស់លោកនៅតែរបៀបអញ្ចឹង គឺខ្ញុំអត់ធ្វើអីកើតទេ …។ ថ្ងៃនេះ តាមពិត(កាលពីជាង ៤០ ឆ្នាំមុន)នៅម៉ោងនេះ ខ្ញុំកំពុងស្ថិតនៅទឹកដីវៀតណាមចំនួន ២០០ ម៉ែត្រ អង្គុយរង់ចាំនូវថ្ងៃរះ។ ពេលនោះ ម៉ោង ៨ ព្រឹកទៅហើយ ទើបថ្ងៃរះ ដើម្បីកំណត់ទិសថា ត្រូវធ្វើដំណើរទៅខាងណា? ដោយសារតែយប់នោះ នៅម៉ោងប្រមាណជា ១០ មានភ្លៀងធ្លាក់ មានផ្គរ មានផ្លេកបន្ទោរ ហើយការឆ្លងកាត់ព្រំដែន ត្រូវបានធ្វើនៅយប់នោះ។ ហេតុអ្វីបានជាម្សិលមិញ មិនមក? បើធ្វើកាលពីម្សិល គឺវាខុស។ វាត្រូវនៅខាងណេះ ប៉ុន្តែវាខុសនៅខាងណោះ ខាងទឹកដីវៀតណាម។…
ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរងចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។ ចំណុចទី ១ ៖ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់ ២១ វេលាម៉ោង ២១:០០ នាទី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ចំ ថ្ងៃ ច័ន្ទ ៥ កើត ខែ អាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា…