ក្រសួងរៀបចំដែនដី ប្រាប់អភិបាលខណ្ឌចំការមន អញ្ជើញប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូ ឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយបន្តទៀត

FN ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសំណើស្នើសុំទៅដល់អភិបាលខណ្ឌចំការមន ចាត់អញ្ជើញ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយ ក្នុងការអភិវឌ្ឍអគារប៊ូឌីញ «ស» បន្តទៀត នៅវេលាម៉ោង០៨៖០០នាទីព្រឹក នៅសាលប្រជុំលេខ​៨០៣ ជាន់ទី៨ នៃទីស្ដីការក្រសួង។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ពិធីខាងលើនេះនឹងធ្វើឡើងក្រោមអធិបតីភាព លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុង​ការសិក្សារវាង​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀម​ធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅ​នីមួយៗ មានទំហំធំជាងមុន ១០%…

លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានផ្តល់ជីវិតទី២ និងបានផ្តល់សុខសន្តិភាព ជូនប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន

FN ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ការជ្រើសរើសគាំទ្រ និងជឿទុកចិត្តការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺជាការ ត្រឹមត្រូវ ព្រោះយើងបានផ្តល់ជីវិតទី២។ លោកថា «ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំធ្វើសម្រាប់ប្រជាពលរដ្ឋដើម្បី បង្កលក្ខណៈឱ្យយើងទាំងអស់គ្នា មានសេរីភាព រស់នៅក្នុងសុខសន្តិភាព ដោយមិនព្រួយបារម្ភពីសង្គ្រាមដូចកាលពីអតីតកាល ធ្វើឱ្យកូនចៅប្រជាពលរដ្ឋយុវជនមានឱកាស រៀនសូត្រ ជីវភាពប្រជាពលរដ្ឋ មានជីវភាពធូរធា ព្រោះថាការជ្រើសរើសអ្នកដឹកនាំប្រទេស មិនដូចការចាក់ឆ្នោតផ្សងសំណាងនោះទេ»។ លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ខណៈលោកតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅវត្តអង្គពន្លៃ ស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧នេះ។ លោក ហ៊ុន ម៉ាណែត…

រដ្ឋមន្រ្តី វេង សាខុន ផ្តល់អនុសាសន៍ ៧ចំណុច លើកស្ទួយវិស័យកសិកម្មនៅកម្ពុជា

FN ៖ វិស័យកសិកម្មនៅតែជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា គ្រាដែលប្រជាពលរដ្ឋ កម្ពុជាប្រមាណជា ៨៥ភាគរយ គឺជាកសិករ។ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន ៧ចំណុច ដើម្បីលើកស្ទួយវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរ។ អនុសាសន៍ ដែលផ្តល់ជូនក្នុងពិធីបិទសន្និបាទកសិករលើកទី៨ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ រួមមាន៖ ១៖ កសិករដែលទទួលបានជ័យលាភី ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាព និងបច្ចេកទេសដើម្បីកែលម្អ និងបង្កើនបរិមាណ និងគុណភាពផលិតផលកសិកម្ម និងការធ្វើអាជីវកម្មសមស្របតាមតម្រូវការទីផ្សារ ដើម្បីធានានូវសុវត្ថិភាព សុខុមាលភាព សាធារណៈ និងបរិស្ថាន។ ទន្ទឹមនឹងនេះ ក៏ត្រូវចេះចែករំលែកចំណេះដឹង និងបទពិសោធន៍ និងប្រមូលផ្តុំចងក្រងជាសហគមន៍ កសិកម្ម ដើម្បីពង្រឹងទំហំផលិតកម្ម ទាក់ទងទីផ្សារ និងបង្កើនចំណាច ក្នុងការចរចាតម្លៃទាំងក្នុងស្រុក និងសម្រាប់ការនាំចេញ។ ទី២៖ ត្រូវពង្រីកមុខរបរផលិតកម្ម តាមរយៈការដាំដុះច្រើនមុខ ឬពង្រីកវិសាលភាពដាំដុះទ្រង់ទ្រាយតូច ទៅជាទ្រង់ទ្រាយមធ្យម តាមរយៈការប្រើប្រាស់បច្ចេកទេសដាំដុះទំនើប បច្ចេកទេសសន្សំសំចៃទឹក ការប្រើប្រាស់ធាតុចូលមានគុណភាព និងក្នុងបរិមាណសមស្រប ដើម្បីកាត់បន្ថយចំណាយផលិតកម្ម…