សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងកម្មករសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ជាង៥,០០០នាក់ដោយឥតគិតថ្លៃ នៅខណ្ឌមានជ័យ
FN ៖ សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែមីនានេះ បានចុះពិនិត្យព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ជាង៥,០០០នាក់ ដោយឥតគិតថ្លៃ ដែលរស់នៅ ក្នុងភូមិដំណាក់ធំ៥ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្ដទៅក្នុងវិមានសុភមង្គល។ ក្នុងការចុះពិនិត្យនោះ ដឹកនាំដោយ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក ហេង សុខគង់ តំណាងឲ្យលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាប្រធានកិត្ដិយស សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក រួមទាំងប្រធានក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន និងសមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។ លោក ហេង សុខគង់ បានថ្លែងថា «នេះជាលើកទីមួយហើយ ដែលក្រុមការងារយើង បានចុះមកព្យាបាលប្រជាពលរដ្ឋ និងបងប្អូនកម្មករ-កម្មការិនី ដែលធ្វើការ និងរស់នៅទីតាំងនេះ តែជាលើកទី២៧ដែលក្រុមការងារយើងខ្ញុំ បានចុះមកព្យាបាលប្រជាពលរដ្ឋ ដោយគិតថ្លៃ នៅតាមបណ្ដាទីតាំងផ្សេងទៀត ដោយយើងមាននូវគ្រូពេទ្យ ដែលមានជំនាញទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋយើង…