ក្រសួងសុខាភិបាល៖ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងក ជួយព្យាបាលពលរដ្ឋកម្ពុជាយ៉ាងច្រើន រួមទាំងកាត់បន្ថយលំហូរទៅព្យាបាលនៅក្រៅប្រទេស
FN ៖ លោកស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សកម្មភាពរបស់សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងកនៅកម្ពុជា កន្លងមកនេះ បានជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនយើង បានយ៉ាងច្រើន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលំហូរទៅព្យាបាលនៅក្រៅប្រទេស។ លោកលើកឡើងបែបនេះ ក្នុងទិវាវេជ្ជាសាស្ដ្រ ORL របស់សមាគមជំងឺ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ដ្រ ក្បាល និងក កម្ពុជា នៅថ្ងៃទី១៩ ខែមីនានេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីភាគីដៃគូ ជាតិ និងអន្ដរជាតិជាច្រើនផងដែរ។ លោកបន្ដថា «លើសពីនេះ សមាគមគ្រូពេទ្យនេះ ក៏បានសហការជាមួយក្រុមគ្រូពេទ្យ ORL របស់មន្ទីរពេទ្យ JIKEI ដែលមានស្ដង់ដាអន្ដរជាតិ របស់ប្រទេសជប៉ុនថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសបញ្ជូននូវគ្រូពេទ្យយើងទៅសិក្សារៀនសូត្រនៅប្រទេសជប៉ុនផ្ទាល់តែម្ដង ដោយនេះបានផ្ដល់អត្ថប្រយោជន៍កាន់តែខ្ពស់ ក្នុងការបណ្ដុះបណ្ដាវិជ្ជាជីវៈ និងចំណេះជំនាញច្បាស់លាស់របស់គ្រូពេទ្យយើង កាន់តែច្រើនជាបន្ដបន្ទាប់ ដែលនេះជាផ្នែកមួយក្នុងការផ្ដល់សេចក្ដីទុកចិត្ដ ដល់ប្រជាជនកម្ពុជាយើង តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ »។…