រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ដាក់ចេញអនុវិស័យទាំង៧ចំណុច សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា
FN ៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានដាក់ចេញនូវអនុវិស័យទាំង៧ចំណុច សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា។ ខាងក្រោមនេះជាអនុវិស័យទាំង៧ សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា ដែលបានដាក់ចេញដោយក្រសួងអប់រំ៖ ១៖ អនុវិស័យ ការអប់រំកុមារតូច៖ យកចិត្តទុកដាក់ក្នុងការអប់រំមាតាបិតាអោយបំពេញតួនាទីអោយបានល្អ ក្នុងការថែទាំកុមារក្នុងផ្ទៃ និងសម្រាប់ឆ្នាំដំបូងៗនៃជីវិតដោយបង្កើននូវបរិយាកាសអោយបានល្អដូចជា អាហាររូបត្ថម្ភ សុវត្តិភាព ការការពារពីជំងឺឆ្លង និងការថែទាំសុខភាពអោយបានល្អ ជាពិសេស គឺការធ្វើអន្តរាគមន៍ក្នុងរយៈពេល៣ឆ្នាំដំបូង ដែលជាដំណាក់កាលដ៏មានសារៈសំខាន់សម្រាប់ការរីកលួតលាស់នៃមូលធនបញ្ញារបស់កុមារ។ ២៖ អនុវិស័យ ការអប់រំបឋមសិក្សា៖ ពិនិត្យឡើងវិញស្តង់ដារសាលារៀន ដោយតម្រូវអោយសង់ផ្ទះគ្រូនៅតាមតំបន់ដាប់ស្រយាល និងប្រែក្លាយសាលាកុមារមេត្រីកម្រិតអភិវឌ្ឍអោយទៅជាសាលារៀនជំនាន់ថ្មី។ ៣៖ អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស៖ ពង្រីកការអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មី និងអភិវឌ្ឍន៍វិទ្យាល័យធនធានចំនួន៣៦អោយក្លាយទៅជាសាលាជំនាន់ថ្មី ដោយផ្ដោតលើមុខវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា…