រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អំពាវនាវដល់ពលរដ្ឋ ដែលមិនធ្លាប់ជក់ កុំចង់ចេះ ចង់សាក ជក់បារី ខណៈនៅកម្ពុជា មនុស្សជាង១ម៉ឺននាក់ ត្រូវបានស្លាប់ក្នុងមួយឆ្នាំៗ
FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ជក់ សូមកុំចង់ចេះ ចង់សាក ជក់បារី ឲ្យសោះ ព្រោះថ្នាំជក់ ជាកត្តាហានិភ័យ ដែលបង្កជំងឺមិនឆ្លង មហារីកសួត មាត់ ធ្មេញ ដាច់សរសៃរឈាម ពិការភាព និងការស្លាប់ផងដែរ ពិសេស ផ្សែងបារីនេះ នឹងប៉ះពាល់ ដល់សុខភាពអ្នកជុំវិញខ្លួនផងដែរ។ រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោក គ្មានថ្នាំជក់ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ថ្នាំជក់ ជាឧបសគ្គ នៃការអភិវឌ្ឍ» នៅថ្ងៃទី០៧ ខែមិថុនានេះ នាទីស្ដីការក្រសួងសុខាភិបាល។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «ជារៀងរាល់ឆ្នាំ មនុស្សលើពិភពលោក ជាង៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ ដែលតួលេខនេះត្រូវបានព្យាករថា នឹងកើនឡើងដល់ជាង៨លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ បើមិនមានការធ្វើសកម្មភាពណាមួយអោយបានរឹងមាំទេ ហើយការប្រើប្រាស់ថ្នាំជក់ ជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬ…