រាជរដ្ឋាភិបាល ត្រៀមរួចរាល់កញ្ចប់ថវិកា២៧លានដុល្លារ សម្រាប់ផ្តល់ឲ្យម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវសែនក្រអូបរបស់កសិករ!
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ហើយ នូវកញ្ចប់ថវិកា២៧លានដុល្លារ សម្រាប់ផ្តល់កម្ចីឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវសែនក្រអូប ពីប្រជាកសិករ នៅរដូវប្រមូលដែលនឹងឈាន មកនាពេលខាងមុខ។ កញ្ចប់ថវិកា២៧លានដុល្លារនេះ គឺជាកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាល ទម្លាក់ឲ្យធនាគារអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១៦កន្លងទៅ នៅពេលដែលបញ្ហាស្រូវសែនក្រអូប របស់កសិករចុះថ្លៃ ហើយម្ចាស់រោងម៉ាស៊ីនកិនស្រូវបានរអ៊ូរទាំថា គ្មានថវិកាគ្រប់គ្រាន់ ទិញស្រូវសែនក្រអូបពីកសិករ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះថា នៅឆ្នាំ២០១៦កន្លងទៅ ធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់ឥណទាន ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន៣.៥លានដុល្លារ នៃកញ្ចប់ថវិកា២៧លានដុល្លារ ដែលរាជរដ្ឋាភិបាលទម្លាក់ថវិកា ដើម្បីអន្តរាគមន៍ ពេលស្រូវសែនក្រអូបរបស់ប្រជាពលរដ្ឋជួបបញ្ហា ធ្លាក់ថ្លៃ។ នៅពេលនេះ ថវិកាដែលបានផ្តល់ឥណទាន ត្រូវបានប្រមូលមកវិញអស់ហើយ ដែលថវិកា២៧លានដុល្លារនេះ ត្រូវបានត្រៀមរួចរាល់ ដើម្បីផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវការថវិកា ដើម្បីទិញស្រូវសែនក្រអូប ពីប្រជាកសិករនៅរដូវ ប្រមូលផលខាងមុខនេះ។ អគ្គនាយករូបនេះ ក៏បានអំពាវនាវឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ មកទទួលយកឥណទានឲ្យបានច្រើន ដើម្បីធ្វើទុនបង្វិលទិញស្រូវ ពីប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត…