លោក ហ៊ុន ម៉ាណែត និងមន្រ្តីយោធាជាន់ខ្ពស់បារាំង សន្យាពង្រឹងការងារសំខាន់ៗ លើវិស័យយោធាកម្ពុជា-បារាំង កាន់តែខ្លាំងឡើង, ភាគីបារាំងនឹងបន្តបណ្តុះបណ្តាល នាយទាហានវ័យក្មេងរបស់កម្ពុជា
FN ៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិបារាំង លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការក្រសួងការពារជាតិបារាំង នាសប្តាហ៍នេះ។ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានចូលជួប និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ Gen. Philippe ERRERA អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រ (DGRIS) នៃក្រសួងការពារជាតិបារាំង នៅក្នុងទីក្រុងប៉ារីស ដោយផ្តោតសំខាន់លើកិច្ចសហប្រត្តិបត្តការ លើវិស័យយោធានៃប្រទេសទាំង២។ នៅក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ភាគីមិត្ត នៃប្រទេសបារាំងដែលបានបានសហប្រត្តិបត្តការ លើវិស័យយោធានាពេលកន្លងមក ដោយផ្តោតលើកាបន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពជំនាញយោធាផ្សេងៗ និងបន្តជួយបណ្តុះបណ្តាលលើផ្នែកភាសាសម្រាប់និស្សិត។ លោក ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យភាគីបារាំង បន្តជួយហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងស្នើសុំវគ្គសិក្សាសម្រាប់វគ្គនាយទាហានវ័យក្មេង និងស្នើសុំភាគីបារាំងជួយ សាលាហ្វឹកហ្វឺន នាយទាហានសកម្មលើពង្រីកចំណេះដឹង និងបច្ចេកវិទ្យាផ្សេងៗ។ ជាការឆ្លើយតបលោកឧត្តមសេនីយ៍ Gen. Philippe ERRERA បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភក្នុងដំណើរទស្សនកិច្ចផ្លូការ នៅក្រសួងការពារជាតិបារាំងនៅពេលនេះ។…