ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពដល់ពលរដ្ឋ, ថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យសាងសង់មណ្ឌលសុខភាពបំរើសេវកម្មដោយឥតគិតថ្លៃជូនបងប្អូន
FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដី្រក្រសួងសុខាភិបាល បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យសាងសង់មណ្ឌលសុខភាពថ្មីមួយ នៅក្នុងមូលដ្ឋានឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ។ បើតាមលោក ម៉ម ប៊ុនហេង ថ្លែងឲ្យដឹងថា ការដែលសម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យសាងសង់មណ្ឌលសុខភាពនេះ ដើម្បីតបតាមសំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន ហើយក៏ដើម្បីសម្រួលឲ្យ ពលរដ្ឋងាយស្រួលទៅពិនិត្យភាពផងដែរ ព្រោះខ្លាចក្រែងសារធាតុគីមីដ៏សាហាវចេញពីគ្រាប់បែកដែលបន្សល់ទុកនោះ កាន់តែប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រុមការងារ និងរូបលោកបានរកឃើញកូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៣នាក់ បានកើតមក មិនប្រក្រតីគួរឲ្យអាណិតអាសូរ ដោយសារតែឥទ្ធិពលដ៏សាហាវ នៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលបានបន្សល់ទុកពីសម័យសង្រ្គាម។ បើតាមលោក ម៉ម ប៊ុនហេង បន្តឲ្យដឹងថា ភាពមិនប្រក្រតីរបស់ក្មេងៗទាំង ៣នាក់នោះ…