អភិបាលខេត្តស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងនាំថវិកាសម្តេចតេជោ ហ៊ុន សែន ជូនកងទ័ពការពារព្រំដែនកម្ពុជា-ឡាវ

FN ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនវីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនវីរៈកងទ័ពទាំងអស់ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរបងប្អូនវីរៈកងទ័ពដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អង្គភាព២ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា -ឡាវ ដែលមានថវិកាសរុបចំនួន ៧៦.៤៤៤.០០០រៀល, អង្ករ ០៨តោន, មុងការពារមូស ១.០៦០, ឱសថព្យាបាលជំងឺគ្រុនចាញ់ចំនួន ៥០ប្រអប់, តេស្តពិនិត្យជំងឺគ្រុនចាញ់ចំនួន ៥០តេស្ត, ថ្នាំប៉ារ៉ាចំនួន ១.០០០គ្រាប់, ថ្នាំវីតាមីនចម្រុះចំនួន ១.០០០គ្រាប់ ថ្នាំដាក់ទឹកស្អាតចំនួន ៦.០០០គ្រាប់ និងជូនថវិកាបងប្អូនវីរៈកងទ័ព ម្នាក់ៗ ចំនួន ៥០.០០០រៀល…

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនកម្មករ-កម្មការិនី នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សិន តៃ ក្នុងខណ្ឌសែនសុខ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី១២ ខែកញ្ញានេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពេទ្យព្រះអង្គឌួង ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅរោងចក្រសម្លៀកបំពាក់ សិន តៃ ហ្គាមិន ដែលស្ថិតនៅ ផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង​ បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ បំពង់ករ ភ្នែក ច្រមុះ លើសឈាម ផ្លូវដង្ហើម ជំងឺទូទៅផ្សេងទៀត ហើយបើអាការៈធ្ងន់ធ្ងរ យើងនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនយកកម្រៃនោះទេ »។ រដ្ឋមន្ដ្រីថ្លែងបន្ដថា «នេះជាយុទ្ធនាការដែលយើងបានដាក់ចេញកន្លងមកនេះ បន្ទាប់ពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិភាក្សារៀបចំ ចុះពិនិត្យសុខភាពទូទៅ ជូនកម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ…

កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយនិងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ កូរ៉េខាងជើង

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បា​នចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។ សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេស ដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការសាកល្បងនុយក្លេអ៊ែរ លើកទី៦នេះ របស់រដ្ឋាភិបាល ទីក្រុងព្យូងយ៉ាងនេះ គឺជាការរំលោភជាថ្មីម្តងទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាព ដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។ ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាទាមទារឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញនូវ សេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។ គួរបញ្ជាក់ថា កូរ៉ខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យ…