គជប សម្រេចតែងតាំងអ្នកនាំពាក្យចំនួន២នាក់, លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ
FN ៖ នៅទីបំផុតគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានសម្រេចតែងតាំងលោក ឌឹម សុវណ្ណារុំ ដែលទើបក្លាយជាសមាជិកស្ថាប័នឯករាជ្យមួយនេះជាអ្នកនាំពាក្យ ដែលធ្វើឲ្យ គជប មានអ្នកនាំពាក្យចំនួន២នាក់។លិខិតសម្រេចរបស់គជប ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា គជប សម្រេចតែងតាំងអ្នកនាំពាក្យមានសមាសភាពដូចខាងក្រោម៖ ១៖ លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកនាំពាក្យ ២៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកនាំពាក្យ