រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលនឹងពង្រីកវិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនីឲ្យទៅដល់គ្រប់ភូមិ១០០% នៅត្រឹមឆ្នាំ២០២០ និងមានអគ្គិសនី ប្រើប្រាស់តាមផ្ទះឲ្យបាន៧០%នៅត្រឹមឆ្នាំ២០៣០
FN ៖ រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានថ្លែងឲ្យដឹងថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅ ប្រកបដោយមហិច្ឆតា ក្នុងការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនីឲ្យទៅដល់គ្រប់ភូមិ១០០% នៅត្រឹមឆ្នាំ២០២០ និងមានអគ្គិសនី ប្រើប្រាស់តាមផ្ទះឲ្យបានយ៉ាងតិច៧០% នៅត្រឹមឆ្នាំ២០៣០»។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ លោក រង្ស៊ី វិស្សុត បានអញ្ជើញជាអធិបតីនៅក្នុងពីធីបើកសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌពហុកម្រិត នៃការស្ទាបស្ទង់មតិ ជាសាកលនៅកម្ពុជា ឧបករណ៍ថ្មីសម្រាប់វាស់ស្ទង់កម្រិត នៃការទទួលបានថាមពល» ដែលសហការរៀបចំដោយក្រសួងរ៉ែ និងថាមពល និងធនាគារពិភពលោក (WB)។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលព្រមទាំងវិស័យឯកជនជាច្រើននាក់ផងដែរ។ លោក វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមជាអន្តរជាតិនានា ដោយរួមទាំងគំនិតផ្តួវផ្តើមស្តីពី ចិរភាពថាមពលសម្រាប់ទាំងអស់គ្នា (Sustainable Energy for All) និងការទទួលបាននូវថាមពល ដែលមានតម្លៃសមរម្យ ស្ថេរភាព និងនិរន្តរភាពនៅត្រឹមឆ្នាំ២០៣០ ដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧។ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ នៅក្នុងចំណោមបណ្តាប្រទេសទាំង១៥…