គ.ជ.ប ប្រាប់ឲ្យគ្រប់ភាគីពាក់ព័ន្ធទៅពិសោធន៍គុណភាពទឹកខ្មៅលើកទី២
RFI ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គ.ជ.ប នឹងពិសោធន៍សាកល្បងគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃជាលើកទី២ នៅថ្ងៃទី១៧ ខែឧសភា ខាងមុខ ហើយគ្រប់ភាគីពាក់ព័ន្ធអាចយកសារធាតុអ្វីទៅលាងជម្រះក្នុងការពិសោធន៍សាកល្បងនេះបាន។ ការពិសោធន៍គុណភាពទឹកខ្មៅនេះ ធ្វើឡើងក្រោយពី គ.ជ.ប បានរកឃើញថាទឹកខ្មៅគំរូ ដែលយកមកពីប្រទេសឥណ្ឌាអាចលាងជ្រះ។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៤ ខែឧសភា ថាដើម្បីជម្រះមន្ទិលសង្ស័យ គ.ជ.ប នឹងពិសោធន៍គុណភាពទឹកខ្មៅម្តងទៀត នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ ហើយ គ.ជ.ប ចង់ឲ្យភាគីពាក់ព័ន្ធដូចជាគណបក្សនយោបាយ តំណាងស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ចូលរួមក្នុងការពិសោធន៍នេះ។ លោកហង្ស ពុទ្ធាបញ្ជាក់ថា អ្នកចូលរួមអាចយកសារធាតុអ្វីក៏បានដែរ ដើម្បីលាងជម្រះក្រោយពីការជ្រលក់ដៃនឹងទឹកខ្មៅនេះហើយ។ លោកហង្ស ពុទ្ធាបានឲ្យដឹងថាទឹកខ្មៅចំនួន៤៦,៥០០ដប ដែលយកមកពីប្រទេសឥណ្ឌា សម្រាប់ប្រើប្រាស់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ បានយកមកដល់ប្រទេសកម្ពុជាហើយ។ លោកថាទឹកខ្មៅចំនួន៤៦,៥០០ដប ដែលទើបយកមកដល់នេះ គឺត្រូវបានពិសោធន៍រកឃើញថាលុបមិនជ្រះទេ។ អ្នកនាំពាក្យ គ.ជ.ប រូបនេះ…