ប្រធាន គ.ជ.ប ពន្យល់មន្ត្រីក្រសួងការបរទេសជប៉ុន ពីវិធានការទប់ស្កាត់ការបោះឆ្នោតលើសពី១ដង សម្រាប់មនុស្សម្នាក់ !
FN ៖ នៅពេលថ្មីៗនេះ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបលោក Tetsuji MIYAMOTO (តិស៊ូជី មីយ៉ាម៉ូតុ) ប្រធាននាយកដ្ឋានអាស៉ីអាគ្នេយ៍ទី១ នៃក្រសួងការបរទេសជប៉ុន ដើម្បីស្វែងយល់អំពីការធ្វើកំណែទម្រង់ ការបោះឆ្នោតនៅកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ក្នុងជំនួបនោះ មន្ត្រីក្រសួងការបរទេសជប៉ុនរូបនេះ បានលើកឡើងជាសំណួរ២ ថាតើ គ.ជ.ប មានវិធានការទប់ស្កាត់ការបោះឆ្នោតលើសពី១ដង សម្រាប់មនុស្សម្នាក់យ៉ាងដូចម្តេច? និងទី២ តើ គ.ជ.ប មានការផ្សាយលទ្ធផលនៃការបោះឆ្នោតយ៉ាងដូចម្តេច? ឆ្លើយតបនឹងសំណួរដ៏មានអត្ថន័យនេះ លោក ស៉ិក ប៊ុនហុក បានលើកឡើងថា ចំពោះវិធានការទប់ស្កាត់ការបោះឆ្នោតលើកពី១ដងនោះ គឺកម្ពុជាបានប្តូរការចុះឈ្មោះបោះឆ្នោតដោយដៃ មកចុះឈ្មោះតាមប្រព័ន្ធកុំព្យួទ័រ ហើយបញ្ជីបោះឆ្នោតមានរូបថត និងទិន្នន័យច្បាស់លាស់ រួមទាំងមានទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ ដែលបានទិញពីបរទេស ឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ដែលអាចទប់ស្កាត់ករណីបោះឆ្នោតលើសពី១ដឹងបាន។ ដោយចំពោះការផ្សាយលទ្ធនៃការបោះឆ្នោត ត្រូវបានលោក ស៉ិក ប៊ុនហុក ពន្យល់ថា តាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតបានចែងថា ក្រោយពេលបញ្ចប់ការរាប់សន្លឹកឆ្នោត គណៈកម្មការការិយាល័យបោះឆ្នោត នឹងបិទផ្សាយលទ្ធផល នៅតាមការិយាល័យបោះឆ្នោត។…