ប្រសាសន៍សំខាន់ៗនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ នៅទីស្តីគណៈរដ្ឋមន្រ្តីរបស់ជប៉ុន
FN ៖ បន្ទាប់ពីបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន, នៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវនឹងម៉ោងប្រមាណ៣រសៀល ម៉ោងនៅជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសន្និសិទសារព័ត៌មានរួមគ្នា នាទីក្រុងតូក្យូ ប្រមាណ១៥នាទី។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់មេដឹកនាំកំពូលទាំងពីរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន៖ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន, * នាយករដ្ឋមន្រ្តីជប៉ុន សម្តែងភាពរីករាយ ដែលបានទទួលស្វាគមន៍ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនលើកនេះ ដែលធ្វើឡើងចំខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ * នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា រយៈពេល២៥ឆ្នាំបានកន្លងផុតទៅហើយ បន្ទាប់ពីការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលធ្វើឡើងដោយអ៊ុនតាក់ (UNTAC)។ កម្ពុជាដែលទទួល កេរ្តិ៍ដំណែលអវិជ្ជមានដោយសារសង្រ្គាម បានពុះពារជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើន អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។ * លោក អាបេ…