ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ
FN៖ ម្លប់សុខសន្តិភាពដែលក្រាលគ្របលើដែនដីកម្ពុជា បាននាំឱ្យសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ត្រូវបានលេចរូបរាងជាបន្តបន្ទាប់។ រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏សែនស្ងប់ស្ងាត់កាលពីជាង៤០ឆ្នាំមុន បានបង្ហាញនូវវត្តមានស្ពានអាកាស និងផ្លូវក្រោមដីថ្មីមួយទៀតហើយ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាស្ពានអាកាស និងផ្លូវក្រោមដី សាងសង់ឡើងដោយមានផ្លូវប្រទាក់ក្រឡាគ្នាខ្វែងខ្វាត់ជាងស្ពានអាកាស និងផ្លូវក្រោមដី ដែលបានសាងសង់រួចរាល់ដទៃទៀត។ សមិទ្ធផលថ្មីក្នុងដែនដីរាជធានីភ្នំពេញកើតចេញពីម្លប់សុខសន្តិភាពនេះ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលជាងមួយម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់រាជធានីភ្នំពេញ។ * សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការផ្អាកចរាចរណ៍នៅលើស្ពានអាកាស និងផ្លូវក្រោមដី ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។…