FN៖ បន្ទាប់ពីចំណាយពេលហោះអស់រយៈពេលជាង១០ម៉ោង នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សូរិច ប្រទេសស្វីស ប្រកបដោយសុខសុវត្ថិភាពហើយ។
វត្តមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងហ្សូរិច ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស, តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងតំណាងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។
បន្ទាប់ពីអញ្ជើញដល់ក្រុងហ្សូរិច នៅវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃដដែល (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១០៖៣០នាទីយប់ម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ មកពីបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ជាង២១០០នាក់ អស់រយៈពេលប្រមាណ២ម៉ោង។ ការឆ្លៀតជួបសំណេះសំណាលរបស់សម្តេចតេជោ ជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាការបង្ហាញឱ្យឃើញនូវការនឹករលឹក និងស្មារតីនៃការយកចិត្តទុកដាក់ គិតគូរ ចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់។
ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាលជាមួយខ្មែរនៅអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបានចូលរួមសំណេះសំណាល និងរស់នៅអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន បានជម្រាបខ្មែរដែលចូលរួមសំណេះសំណាលថា ដំណើរអញ្ជើញទៅអឺរ៉ុបនាពេលនេះ សម្តេចបានសាកល្បងប្រើយន្តហោះរបស់ជាតិ ហើយថ្ងៃក្រោយអាចរៀបចំថ្វាយការយាងទៅកាន់អឺរ៉ុប ដោយប្រើយន្តហោះជាតិ តាមតម្រាយផ្លូវដែលសម្តេចបានប្រើនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលផ្តល់ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការធ្វើបាតុកម្មប្រឆាំងដំណើរសម្តេចពីសំណាក់ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រមាណជា ១០នាក់ គ្រាន់តែជាដំណើរនៃលទ្ធិប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ខ្មែរគាំទ្រសម្តេច កុំឱ្យតបតនឹងអ្នកប្រឆាំងសម្តេច។ សម្តេចតេជោ បានហៅការអត់ធ្មត់ទាំងឡាយ គឺជាផលប្រយោជន៍ធំសម្រាប់ការបង្រួបបង្រួមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលចង់ដឹងចង់ឮពីដំណើរការរបស់ប្រទេសជាតិ ដែលសម្តេចជាមេដឹកនាំជាតិអាចបកស្រាយបានច្បាស់ពីដំណើរការរបស់ជាតិនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជារឿងងាយស្រួលនោះទេ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងរង្វង់ប្រមាណ ៧ភាគរយក្នុងមួយឆ្នាំរយៈពេលពីរទសវត្សរ៍ជាប់គ្នា។ សម្តេចតេជោ បានលើកឡើងថា លទ្ធផលនេះ បានកើតឡើងពីកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លាមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវវិបត្តិជំងឺកូវីដ១៩ ទាញទម្លាក់រហូតដល់ ដល់ដក ២.៤ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះកម្ពុជាមិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩នោះទេ។ នេះគឺជាថ្ងៃទី១៥ហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេវា ពោលគឺវិស័យទេសចរណ៍ធ្ងន់ធ្ងរជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនងាយស្រួលនោះទេ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ការដាក់ចេញវិធានការបិទខ្ទប់នៅភ្នំពេញ និងផ្អាកពិធីបុណ្យចូលឆ្នាំ ធ្វើឱ្យសម្តេចអាណិតប្រជាពលរដ្ឋជាខ្លាំង តែអត់មានជម្រើស។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា ក្រុមប្រឆាំងបានរិះគន់សម្តេចរឿងរៀបចំមឈូស និងកន្លែងបូចជាសពអ្នកកូវីដ១៩ តែវិធានការនេះ គឺជួយឱ្យសពអ្នកកូវីដ១៩ ត្រូវបានរៀបចំទុកដាក់បានសមរម្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់។ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ ដែលនេះបង្ហាញថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលបានជោគជ័យ ដោយសារតែកម្ពុជា បានដាក់ចេញកម្មវិធីចាក់ដោយការចាក់ប្រមូលផ្តុំនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យបានជោកជាំទើបបន្តចាក់ទៅកាន់ខេត្តដទៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងដោយការប្រមូលផ្តុំនេះ បាននាំឱ្យកម្ពុជាបង្កើតបានភាពសាំសហគមន៍ខ្លាំង និងទប់ស្កាត់ការរីករាលដាលបានលឿនរហ័ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់រលឹកយកចិត្តទុកដាក់លើអនាម័យក្នុងការរស់នៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុនាំឱ្យដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងយឺតយ៉ាវ ដោយសាររាជរដ្ឋាភិបាលមិនទាន់ចុះហត្ថលេខាទិញវ៉ាក់សាំងដែលផលិតបាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល បានចុះហត្ថលេខាទិញវ៉ាក់សាំងដែលផលិតដោយរោងចក្រនៅកម្ពុជានេះហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុក ជាការត្រៀមបម្រុងមួយ ព្រោះមិនដឹងថា ទៅថ្ងៃខាងមុខមិនដឹងជាមេរោគនេះបំប្លែងខ្លួនទៅជាអ្វីទៀតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវធ្វេសប្រហែសនឹងមេរោគឆ្លងនេះឡើយ ហើយបច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់ ១ម៉ឺននាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយចាក់វ៉ាក់សាំងនៅកម្ពុជាទទួលបានជោគជ័យ ព្រោះតែវ៉ាក់សាំងនៅកម្ពុជាមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ឬពណ៌សម្បុរនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មានការឱ្យយោបល់សម្តេចយកលុយពីការចាក់វ៉ាក់សាំងសម្រាប់អ្នកមានលទ្ធភាព តែសម្តេចបានច្រានចោល ហើយផ្តល់ការចាក់វ៉ាក់សាំងមិនគិតថ្លៃអ្វីទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា វិបត្តិកូវីដ១៩ ធ្វើឱ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋប៉ះពាល់ជីវិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យរាជរដ្ឋាភិបាលចាយលុយសន្សំទុកអស់ជាង ២ពាន់លានដុល្លារ។ សម្តេចតេជោ បានថ្លែងថា លុយអាចរកបានទៀត សំខាន់ការពារអាយុជីវិតប្រជាពលរដ្ឋឱ្យបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិននឹកស្មានថា ប្រទេសមានវេជ្ជសាស្ត្រខ្ពស់បែរជារងគ្រោះខ្លាំងជាងគេ។ ត្រង់នេះ បង្ហាញថា កត្តាកំណត់ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺស្ថិតលើការចាត់ចែង មិនស្ថិតលើវេជ្ជសាស្ត្រ ឬបច្ចេកវិទ្យារីកចម្រើនខ្លាំងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក។ កម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង។ ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង។ ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បង្កផលប៉ះពាល់ខ្លាំងជាងវិបត្តិជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អឺរ៉ុប រងផលប៉ះពាល់ធ្ងន់ជាងអាស៊ី បង្កឡើងដោយវិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។
* ខ្មែរនៅបារាំងជម្រាបសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្លៃសាំងនៅបារាំង តម្លៃមួយលីត្រ ២អឺរ៉ូ ស្មើនឹងប្រមាណ១ម៉ឺនរៀល។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទាំងអស់ កុំចាញ់បោកការឃោសនារឿងថ្លៃសាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនអាចប៉ានប្រមាណនូវវិបត្តិបង្កឡើងដោយសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននោះឡើយ ខណៈរុស្ស៉ី ជាអ្នកផ្គត់ផ្គង់ប្រេង ហ្គាស និងស្រូវសាលីដ៏ធំនៅលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោក រ័ត្ន សណ្តាប់ ស្រាវជ្រាវ និងចងក្រងបន្ថែម នូវផលប្រយោជន៍ទាំងឡាយកើតចេញពីសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងដ៏រីករាយ ដែលថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតមិនមានបាតុភាពណាមួយកើតឡើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់គ្រប់បក្សនយោបាយ ត្រូវយកឈ្នះដោយភាពថ្លៃថ្នូរ មិនត្រូវបង្កើតអំពើហិង្សាណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ទទូចដល់បក្សនយោបាយយកគោលនយោបាយទៅប្រកួតប្រជែងគ្នា កុំយកជេរប្រមាថ និងវាយប្រហារគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល២៤ឆ្នាំមកហើយ ដែលពលរដ្ឋកម្ពុជា មិនមានស្លាប់ របួស និងពិការ ដោយសារការប្រយុទ្ធគ្នាព្រោះសង្គ្រាមនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២៤ឆ្នាំហើយ ដែលកម្ពុជា មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា ដោយសារតែសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២៤ឆ្នាំហើយ មិនមានប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២៤ឆ្នាំហើយ កម្ពុជាមិនមានការដាច់ផ្លូវ ដាច់ស្ពាន ឆេះសាលារៀន ឆេះវត្តអារាម ដោយសារសង្គ្រាមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់កាំភ្លើងអត់ស្គាល់សិទ្ធិមនុស្សនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អវត្តមាននៃភ្លើងសង្គ្រាម ផ្តល់ឱកាសឱ្យកម្ពុជារៀបចំដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ហ៊ត សេងហោ, [22-May-22 7:20 AM]
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានសន្តិភាព អវត្តមានសង្គ្រាម ផ្តល់ឱកាសឱ្យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតិរេកស្រូវ បង្ខំឱ្យកម្ពុជាលក់ស្រូវចេញទៅប្រទេសជិតខាង ជាហេតុនាំឱ្យកម្ពុជាខាតបង់ប្រយោជន៍ពីការកែច្នៃស្រូវនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់សម្តេច គឺប្រែក្លាយដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីរឿងកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ដែលសម្រេចបានសរុប៩០ភាគរយហើយ។ តបនឹងការចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យវៀតណាមនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគង់តែកាត់ដីឱ្យវៀតណាមដូចគេចោទមែន មិនបាច់ចំណាយពេលចរចារហូតដល់ពេលបច្ចុប្បន្ននេះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយវៀតណាម ពេលកូវីដ១៩ សម្រេចបានរហូតដល់ ៩ពាន់ ៥០០លានដុល្លារ។ ក្នុងនោះកម្ពុជា នាំទៅវៀតណាម ច្រើនជាងនាំចូលពីវៀតណាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានភាពចាំបាច់ក្នុងការធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរអ្នកចង់វ៉ៃវៀតណាមថា តើវៀតណាមអត់ដៃមែន?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែរនៅក្រៅប្រទេស ដើម្បីបង្កភាពងាយស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសមិនមានភាពចាំបាច់ក្នុងការសុំព្រះរាជក្រឹត្យ ដើម្បីចូលសញ្ជាតិខ្មែរនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកដៀលនារីខ្មែរ «ថោកទាប» តើមានសាច់ញាតិជានារីនៅស្រុកខ្មែរទេ?