សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តស្មារតីលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តស្មារតីលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា។ នេះបើយោងសារលិខិតរបស់សម្តេចតេជោ ក្នុងឱកាសទិវាអក្ខរកម្មជាតិ ថ្ងែទី០៨ កញ្ញា ឆ្នាំ២០១៨។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញានេះបានដកស្រង់នូវសេចក្តីអំពាវនាវចំនួន៨ចំណុចរបស់សម្ដេចតេជោដូចជា៖ ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្ដការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឲ្យមានប្រសិទ្ធភាព និងគុណភាព ធានាបាននូវលទ្ធភាពទទួលបានការសិក្សាពេញមួយជីវិត សម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនៅបរិការណ៍ថ្មី នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទី២៖ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាមណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងខាងផ្នែកអក្ខរកម្ម និងវិជ្ជាជីវៈ ឲ្យកាន់តែសម្បូរបែប និងមានភាពបត់បែនឆ្លើយតបនឹង តម្រូវការអ្នកសក្សា ដើម្បីផ្ដល់សេវាអប់រំមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធ និងអប់រំមិនផ្លូវការដល់ប្រជាជនគ្រប់រូប។ ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសិក្សាព្រមទាំងជំរុញប្រជាជន ដែលមិនបានរៀនសូត្រ…