សម្តេចតេជោ ហ៊ុន សែន៖ ដរាបណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យនរណាធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ ទោះក្នុងតម្លៃណាត្រូវការពារជីវិតប្រជាជន !

FN ៖ នៅក្នុងថ្ងៃខួបលើកទី២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន នៅខេត្តសៀមរាប, សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងច្បាស់ថា ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាតឲ្យមានបុគ្គលណា ឬក្រុមណា ធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌ នៅក្នុងប្រទេសបាននោះទេ។ សម្តេចបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយសម្តេចត្រូវតែការពារសន្តិភាព និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។ សរសេរក្នុង Facebook ផ្លូវការរបស់សម្តេចនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញានេះដែលជាខួបលើកទី២៩ឆ្នាំ នៃការប៉ុនប៉ងសម្លាប់សម្តេចនៅខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន បានសរសរយ៉ាងដូច្នេះថា «ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំ នៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថា ពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយ ខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខានតែបាន»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅម៉ោង៨៖៥២នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។…

​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា ចេញលិខិតអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» កំពុងដំណើរការសាងសង់ដោយស្របច្បាប់ ដើម្បីបម្រើប្រយោជន៍រាស្រ្ត និងទាត់ចោលព័ត៌មានអវិជ្ជមានថាបានចាក់ដីចូលឆ្នេរសមុទ្រ

FN ៖ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយដោយអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្តបាន គឺកំពុងដំណើរការរៀបំដើម្បីប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ សេចក្តីប្រកាសព័ត៌មានបានប្រកាសឲ្យដឹងថា ព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយនាពេលថ្មីៗនេះថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅតំបន់ឆ្នេរ ពយកំពេញ ជាព័ត៌មានអវិជ្ជមាន ដែកលផ្ទុយពីការពិត។ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បានបញ្ជាក់ថា ចំណែកប្រជាពលរដ្ឋ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ១៩៨៦មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣ គ្រួសារជាកម្មសិទ្ធិ។ សូមជំរាបថា​ «ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោកនោះឡើយ។ «ពយកំពេញ» ជាតំបន់មួយស្ថិតនៅរាប់រយម៉ែត្រពីតំបន់ឆ្នេរខ្សាច់ ហើយតំបន់នេះពីមុនពុំមានឆ្នេរខ្សាច់នោះទេ មានតែថ្មមុតស្រួច។ ជាពិសេសមានរលកធំៗ មិនអាចចុះលេងទឹកបានងាយស្រួលនោះឡើយ ព្រមទាំងងាយនឹងមានគ្រោះថ្នាក់ថែមទៀតផង។…