ប្រសាសន៍ដ៏មានខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋ សិស្ស និងនិស្សិត នៅក្នុងប្រទេសស្វីស និងប្រទេសមួយចំនួននៅអឺរ៉ុប នាព្រលប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅប្រទេសស្វីស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជិត៣ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានវិលមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបជាថ្មី បន្ទាប់ពីជួបកាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងហៅការស្កាត់មកជួបសម្តេចរបស់បងប្អូនប្រជាពលរដ្ឋនៅអឺរ៉ុប គឺជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋនៅអឺរ៉ុប ចំពោះប្រទេសជាតិតាមរយៈតំណាងស្របច្បាប់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងហួសចិត្តចំពោះការលើកឡើងមួយចំនួនថា ប្រជាពលរដ្ឋមកជួបសម្តេចមានការទិញដូរ។ សម្តេចតេជោ បានចាត់ទុកការលើកឡើងបែបនេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ។ * សម្តេចតេជោ បានថ្លែងថា សម្តេចនឹកស្មានមិនដល់សោះថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនអាចហារមាត់ចោទប្រកាន់ និងប្រមាថបែបនេះទៅរួច។ * សម្តេចតេជោ ហ៊ុន សែន…