ប្រធានាធិបតីស្រីលង្កា វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា ឲ្យកាន់តែល្អប្រសើរ

FN ៖ ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។ ការលើកឡើងរបស់ប្រធានាធិបតីស្រីលង្កា បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នៅរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អំពីលទ្ធផលនៃជំនួបនេះ ដល់ក្រុមអ្នកសារព័ត៌មានថា លោកប្រធានាធិបតីស្រីលង្កា បានជម្រាបជូនសម្ដេចតេជោផងដែរ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះគឺដើម្បីពង្រីក និងពង្រឹងចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះលោកក៏បានលើកឡើង ដោយធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ, វប្បធម៌, ទេសចរណ៍, ពាណិជ្ជកម្ម, អាកាសចរណ៍ស៊ីវិល និងពិសេសជំរុញឲ្យមានការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ឬពីប្រទេសកម្ពុជា ទៅប្រទេសស្រីលង្កាជាដើម។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទាំងស្រុងជាមួយ លោកប្រធានាធិបតី…