រុស្ស៊ីនឹងសម្រួលលំហូរផលិតផលកសិកម្ម និងបន្ថែមអាហារូបករណ៍អោយកម្ពុជា
ក្នុងពិធីបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន រំលឹកពីការជួយជ្រោមជ្រែង
ក្នុងពិធីបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី សម្តេចតេជោ ហ៊ុន សែន រំលឹកពីការជួយជ្រោមជ្រែង
ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អញ្ជើញជួបសំណេះសំណាល ផ្ដល់គ្រឿងឥស្សរិយយស និងប្រាក់រង្វាន់ដល់កីឡាការនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់នារី លើកទី ១៥ នៅព្រះរាជាណាចក្រថៃ និងគ្រូបង្វឹក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេតុផលនៃការពន្យារពេលអបអរជោគជ័យរបស់ លោកស្រី កែ ឡេង គឺដោយសារតែប្រទេសមានការរវល់រៀបចំពិធីបុណ្យជាតិតែប៉ុណ្ណោះ មិនមែនជាការរើសអើង ឬមូលហេតុនយោបាយ ដូចដែលបានលើកឡើងក្នុងហ្វេសប៊ុកនោះទេ។
អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច តេជោ ហ៊ុន សែន បានជូនដំណឹង អំពីការចេញសារាចរណែនាំប្រជាពលរដ្ឋ ឲ្យឈប់ធ្វើការជួលដី (ស្រែ/ចម្ការ) ទៅឲ្យបរទេស(វៀតណាម/ថៃ/ឡាវ)តទៅទៀត ដើម្បីចៀសវាងបញ្ហាដីខ្មែរ ស្រែវៀតណាម ស្រែថៃ ឬស្រែឡាវ ជាដើម។